មន្ត្រីរាជការ និងពលរដ្ឋ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៤ យ៉ាងច្រើន នៅព្រឹកនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ត្រីរាជការ និងពលរដ្ឋ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៤ យ៉ាងច្រើន នៅព្រឹកនេះ

បានផុស

នៅ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ រដ្ឋបាល​សង្កាត់​ទាំង​ ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បុគ្គលិក​សុខាភិបាល​ជួរមុខ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​បាន​ដំណើរការ​ហើយ នាព្រឹកថ្ងៃទី ១៤ មករានេះ នៅតាមទីតាំងដែលបានរៀបចំរួច ដោយរដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែ​មករា ​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​ ៤​ នេះ គេ​បានឃើញ​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ និង​នៅតាម​មន្ទីរពេទ្យបង្អែក​មួយចំនួន​ទៀត មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ រដ្ឋបាល​សង្កាត់​ទាំង​ ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បុគ្គលិក​សុខាភិបាល​ជួរមុខ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​បាន​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​ ៤ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​១២​ មករា មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​លោក​-​លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិក​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ រដ្ឋបាល​សង្កាត់​ទាំង​ ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរមុខ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប​ថា ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ជាពិសេស​ការខិតខំ ខ្នះខ្នែង​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ និង​ការដាក់ចេញ​វិធានការ​ជំរុញ និង​បង្កើនល្បឿន​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន​និង​ដូ​ស​ជំរុញ ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន​។

​ក្នុងន័យនេះ ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) និង​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ នឹងដំណើរការ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​ ៤ ជួន​ដល់​លោក​-​លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១ ៤ រដ្ឋបាល​សង្កាត់​ទាំង​ ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរមុខ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ ដួស​ជំរុញ ឬ​ដូ​ស​ទី​៣ ហើយ​មាន​គម្លាត​ចាប់ពី​៤​ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២២ ខាងមុខនេះ នៅ​ទីតាំង ដែល​បានកំណត់​ជូន​ក្នុង​តារាង​ឧបសម្ពន្ធ ស្របតាម​កាលបរិច្ឆេទ​។ ចំពោះ​ឯកសារ​តម្រូវ​ចាំបាច់​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ រួមមាន (១) ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (២) ប័ណ្ណ សម្គាល់​ខ្លួន​មន្ត្រីរាជការ​-​បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ ឯកសារ​ដែល​បាន​ប្រើប្រាស់​ក្នុងការ ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ១ ព្រមទាំង​ត្រូវគោរព​នូវ​លក្ខខណ្ឌ​នៃ​ការទទួលបាន​វ៉ាក់សាំង​ដូ​ស​ទី​ ៤ ពោលគឺ​ធានា​នូវ​គម្លាត រយៈពេល ០៤ (​បួន​) ខ គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី ​៣​។

​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ​ដល់​លោក​-​លោកស្រី​ដែល​អញ្ជើញ ទៅ​ទទួលយក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ទី​ ៤ ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បានជា​ដាច់ខាត​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព សង្គម ពាក់​ម៉ាស តម្រង់​ជួរ ហើយ​សូម​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ហេតុអ្វី ការចាក់វ៉ាក់សាំង ដូសទី ៤ មានតែនៅភ្នំពេញ មិនមានតាមបណ្ដាខេត្ត?

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

មកស្គាល់សាវតាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន ដែលកំពុងបំពេញទស្សនកិច្ចនៅ កម្ពុជា

KPT+១ ម៉ោង មុន

រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ប្រកាស​គាំទ្រ​​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន

សេដ្ឋកិច្ច២ ម៉ោង មុន

ទិន្នន័យថ្មី ប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងថ្លៃទៀតហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services