Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី អំពាវនាវ​ដល់​មន្ដ្រី​រាជកា​រ និងពលរដ្ឋ ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ដល់​មន្ដ្រី​រាជកា​រ និង​ប្រជាពលរដ្ឋ ចូលរួម​បរិច្ចាគ​ធនធាន​តាម​លទ្ធភាព ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។​


​ការអំពាវនាវ​នេះ​ធ្វើឡើង​តាម​លិខិត​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​លិខិត​នោះ រដ្ឋបាល​រាជធានី សង្ឃឹម​និង​ជឿជាក់​លើ​ស្មារតី និង​ទឹកចិត្ត​សប្បុរសធម៌​ដែល​ជា​វប្បធម៌ នៃ​ការ​ចែករំលែក​របស់​ប្រជាជាតិ​។ ទឹកចិត្ត​សប្បុរស​រប​ស់​ប្រជាពលរដ្ឋ នឹង​បាន​ជួយ​ដល់​គ្រប់​វិស័យ​ដូចជា សេដ្ឋកិច្ច សុខភាព​សាធារណៈ សង្គមកិច្ច ជាពិសេស​ជួយ​ដល់​គ្រួសារ​បងប្អូន​ផ្ទាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សប្បុរសជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ តាម​បណ្តាញ​ទាក់ទង និង​ធនាគារ​រួមមាន​៖ ១ តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​លេខ​ទូរស័ព្ទ 012 961971 ប្រចាំ​ការទទួល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ​ទី​២ ធនាគារ ABA លេខ​គណនី (001249176) Tep Sothy។ ទី​៣​ធនាគារ​ឯកទេស​វី​ង ប្រាក់រៀល​គណនី​លេខ 9992, ប្រាក់​ដុល្លារ​គណនី​លេខ 9991 ។ ទី​៤ ធនាគារ​អេ​ស៊ីលីដា ប្រាក់រៀល​គណនី 00010556999989, ប្រាក់​ដុល្លារ​គណនី​លេខ 00010556999999។ ទី​៥ ធនាគារ​វឌ្ឍន : គណនី​ប្រាក់រៀល​គឺ 050.01.66.099999.7, ប្រាក់​ដុល្លារ​គឺ 050.02.66.009999.7។ ទី​៦ ធនាគារ​កាណាឌីយ៉ា គណនី​ប្រាក់រៀល​គឺ 0010005261568, ប្រាក់​ដុល្លារ​គឺ 0010005261557៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម