Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា បរិច្ចាគ​ថវិកា​១,០០០​លាន​រៀល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​ធនាគារ​អេស៊ីលីដា​បរិច្ចាគ​ថវិកា​ចំនួន ១០០០​លាន​រៀល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​លើកកម្ពស់​សុខមាលភាព​សាធារណៈ​។

បណ្ឌិត​អុិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​មានប្រសាសន៍ថា​«​ប្រជាពលរដ្ឋ​ដែលមាន​សុខភាព​ល្អ​គឺជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការកសាង​សេដ្ឋកិច្ចជាតិ​ជា​មូលហេតុ​ចម្បង​ដែល​ធនាគារ​អេស៊ីលីដា​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។ ឆ្លៀត​ក្នុងឱកាស​ដ៏​មាន​សារសំខាន់​នេះ​ខ្ញុំបាទ​រួមជាមួយ​នឹង​សហការី​ទាំងអស់​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ផ្ដល់នូវ​ក្តីសង្ឃឹម​យ៉ាង​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ផ្នែក​សុខមាលភាព​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន​នៅ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០២០ បាន​ប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស​ដែល​ស្មើនឹង​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​។


​បណ្ឌិត​អុិន​ចាន់នី​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​អតិថិជន​និង​សាធារណជន​ក៏​អាច​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​តាម​មធ្យោបាយ​ខាងក្រោម​នេះ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម