Connect with us

ព័ត៌មានជាតិ

សប្បុរសជន​ឧបត្ថម្ភ​ម៉ាស់​២​ម៉ឺន​៥​ពាន់ ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩

បានផុស

នៅ

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៩ ខែធ្នូ នេះ ទទួលបាន​ការឧបត្ថម្ភ​ម៉ាស់​ចំនួន​២​ម៉ឺន​៥​ពាន់​ម៉ាស់​បន្ថែមទៀត ពី​សប្បុរសជន​នៅក្នុង​រាជធានី​ភ្នំពេញ (​ក្រុមហ៊ុន​រួយ អ៊ិន​ហ្វី​នី​ធី​) ក្រោយពី​ទើប​ទទួលបាន​ម៉ាស់​ចំនួន​១០​ម៉ឺន​ម៉ាស់ និង​ទឹក​អាកុល​សម្រាប់​លាងដៃ​៦០០​លីត្រ​ពី​សមាគម​ស​ហក​គ្រិន ចិន​ជាំ​ង​ស៊ូ ដែល​បាន​ឧបត្ថម្ភ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រាប់​កងកម្លាំង​នគរបាល​ប្រើប្រាស់ និង​បន្ត​យកទៅ​ចែករំលែក​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ គ្រា​ដែល​ជំងឺឆ្លង​កូ​វីដ​១៩ បាន​ឆ្លង​រាលដាល​ចូល​ទៅដល់​សហគមន៍ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ទទួល​និង​ប្រគល់​ម៉ាស់​បានធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែលជា​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​វត្តមាន​លោកស្រី​តំណាង​ក្រុមហ៊ុន​រួយ អ៊ិន​ហ្វី​នី​ធី​។

សូម​បញ្ជាក់​ថា នៅក្នុង​តំណាក់កាល​ប្រទេស​កម្ពុជា និយាយ​ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ចំនួន​ពីរ​ព្រឹ​ត្តិ​ការណ៍​ហើយ​នោះ គឺ​ព្រឹត្តិការណ៍​០៣ វិច្ឆិកា និង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តតាម​ការណែនាំ​ថ្នាក់ដឹកនាំ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​សហការ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩​នេះ​។

ក្នុង​នោះ​បានចេញ​ផ្សព្វផ្សាយ​អប់រំ​ជូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ នៅតាម​សហគមន៍ ពង្រឹងស្មារតី​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​នាំគ្នា​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខ​ភិ​បាល​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ក៏បាន​នាំយក​ម៉ាស់​ជាច្រើន​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សប្បុរសជន​នានា​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​សាធារណៈ ទីប្រជុំ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ណែនាំ​ឱ្យ​ពាក់​ម៉ាស់​គ្រប់គ្នា​ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។

នៅក្នុង​ពិធី​ទទួល និង​ប្រគល់​ម៉ាស់​ខាងលើ​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ប្រធាន​ក្រុមហ៊ុន​រួយ អ៊ិន​ហ្វី​នី​ធី ដែល​បាន​ឧបត្ថម្ភ​នូវ​ម៉ាស់​ទាំងនេះ​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​១៩​។ ម៉ាស់​ដែល​សម្បុរ​សជន​ឧបត្ថម្ភ​មក​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​គឺ​មួយផ្នែក​សម្រាប់​ចែកជូន​កងកម្លាំង​ប្រើប្រាស់​បំពេញភារកិច្ច​និង​មួយផ្នែក​ទៀត​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដើម្បី​ពាក់​ប្រើប្រាស់​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។

ជុំវិញ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩​នេះ បើ​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា គិត​ចាប់​ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ បាន​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​និង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២៨​វិច្ឆិកា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​០៤​នាក់​ទៀត សរុប​កើនឡើង​៣៨​នាក់​នោះ​ហើយ​។ កម្ពុជា​រហូតមកដល់​ពេលនេះ ពុំ​ទាន់​មាន​ករណី​ស្លាប់​ដោយ​កូ​វីដ​១៩ នៅឡើយ​នោះទេ៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម