Connect with us

ព័ត៌មានជាតិ

លទ្ធផលសិស្សប្រឡងជាប់និទ្ទេស A មាន៩៩នាក់ក្នុងចំណោមបេក្ខជនប្រឡងទាំង៨៧៩៩នាក់ ទូទាំងខេត្តតាកែវ​

បានផុស

នៅ

ក្នុងចំណោម​បេក្ខជន​ដែលមាន​ឈ្មោះ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ សរុប​ចំនួន​៨៧៩៩​នាក់ មាន​៩៩​នាក់​ដែលជា​សិស្ស​មាន​ពិ​ទ្ទុ​ល្អ​ដោយ​ជាប់​និទ្ទេស A ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ដែល​បានមក​នេះ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ ក្រោយពេល​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក ឡោ វី​រិ​ទ្ធ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ព្រមជាមួយ​មន្ត្រី​ពាក់ព័ន្ធ បាន​កាត់​ស្រោម​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០២០-២០២១ ទូទាំង​ខេត្តតាកែវ នៅ​សាលា​ប្រជុំ​សាលា​វិទ្យាល័យ​ជាស៊ីម​តាកែវ​។

តាម​ការបញ្ជាក់​ពី លោក ឡោ វី​រិ​ទ្ធិ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ​បានឱ្យដឹងថា នៅ​ទូទាំង​ខេត្តតាកែវ​មាន​មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សរុប​ចំនួន​១៧​មណ្ឌល ក្នុងនោះ​ក្រុង​ដូន​កែវ​០៧​មណ្ឌល ស្រុក​ត្រាំកក់​០៣​មណ្ឌល ស្រុក​សំរោង​០៣​មណ្ឌល និង​ស្រុក​ទ្រាំង​០៤​មណ្ឌល និង​មាន​បេក្ខជន​ប្រឡង​សរុប​៨៧៩៩​នាក់ ហើយ​នៅ​ខេត្តតាកែវ មាន​សិស្ស​ជាប់ និទ្ទេស A ចំនួន​៩៩​នាក់​។​

សូមបញ្ជាក់ថា លទ្ធផល​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ក្នុងឆ្នាំនេះ គឺជា​ការល្អប្រសើរ​សម្រាប់​ខេត្តតាកែវ ព្រោះ​បើ​ប្រៀបធៀប​កាលពី​២​ឆ្នាំ​កន្លងទៅ គឺ​ឆ្នាំ​២០១៩ មាន​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​A​មានតែ​២៩​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ គឺ​ជាប់​គ្មាន​និទ្ទេស ព្រោះ​រាជរដ្ឋាភិបាល​យល់យោគ​ដោយ​មិនមាន​ការប្រឡង​នោះទេ ព្រោះ​មាន​ជំងឺ​រា​ត​ត្បា​ត់​កូ​វីដ​១៩៕

អត្ថបទ៖ វីរៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម