Connect with us

ព័ត៌មានជាតិ

មកដល់​ម៉ោង​នេះ ខេត្ត​ណា​ខ្លះ​ប្រកាស​ផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A?

បានផុស

នៅ

លទ្ធផលប្រឡង​សញ្ញាបត្រទុតិយភូមិ​នាសម័យប្រឡងឆ្នាំសិក្សា ២០២០-២០២១ ឃើញ​ថា​មាន​បេក្ខជនជាង ៦៥ ភាគរយ​បាន​ជាប់។ ក្នុងនោះ​មាន​បេក្ខជនដែលជាប់​និទ្ទេស A ទូទាំងប្រទេស​មាន​ចំនួន ១ ៧៥៣ នាក់

ថ្នាក់ដឹកនាំ​​តាម​បណ្តា​ខេត្ត​មួយចំនួន​ក៏​បានប្រកាស​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ដែល​ជាប់​និទ្ទេស A តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​លើកទឹកចិត្ត​ដែលបានប្រឹងប្រែង​រៀនសូត្រ​សម្រេច​បានលទ្ធផល​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​បានប្រកាស​នឹងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ SCOOPY ដល់សិស្សនៅ​ទូទាំង​ស្រុកកោះធំ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់បាន​និទ្ទេស A។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងពេល​ចូលរួម​ពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺបានសន្យា​​នឹង​ផ្តល់​រង្វាន់ម៉ូតូ ZOOMER X ដល់​សិស្សានុសិស្សដែលទទួលបាននិទ្ទេស A​។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រៀមរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូដែលបានយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀនសិស្សតាមសាលានីមួយៗទទួលបាននិទ្ទេស A ច្រើនជាងគេតាមការសន្យាកន្លងមក។

តាម​បណ្តាខេត្តផ្សេងទៀត មិន​ទាន់​ទទួល​ព័ត៌មាន​​នឹង​​មាន​រៀបចំ​ឬការ​ផ្តល់​រង្វាន់លើកទឹកចិត្ត​​ដល់​សិស្ស​ដែល​​ជាប់និទ្ទេស A ក្នុង​មូលដ្ឋាន​របស់ខ្លួន​នៅ​ឡើយទេ។

ដោយឡែក​ជារៀងរាល់ឆ្នាំ​ ប្រមុខ​រដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែ​រៀបចំ​កម្មវិធី​ជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រ​​មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលទទួលបាននិទ្ទេស (A)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម