​អ្នក​នាំ​ពាក្យ​ឆ្លើយតប​ការ​រិះ​គន់​លើ​អ្នក​តំណាង​រាស្ត្រ​ថា​ មិនខ្វល់​ ករណី​ទំនាស់​របស់បុគ្គលិក​ណាហ្គា​ អ្នក​នាំ​ពាក្យ​ឆ្លើយ​តប​ការ​រិះ​គន់​តំណាង​រាស្ត្រ​សភា​ ករណី​ទំនាស់​របស់បុគ្គលិក​ណាហ្គា
Connect with us

ព័ត៌មានជាតិ

​អ្នក​នាំ​ពាក្យ​ឆ្លើយតប​ការ​រិះ​គន់​លើ​អ្នក​តំណាង​រាស្ត្រ​ថា​ មិនខ្វល់​ ករណី​ទំនាស់​របស់បុគ្គលិក​ណាហ្គា​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានថ្លែងប្រតិកម្មទៅនឹងអ្នកនយោបាយ និងអ្នកវិភាគមួយចំនួន ដែល​បានរិះគន់តំណាងរាស្ត្រសភាមណ្ឌលរាជធានីភ្នំពេញ ទាំង ១២ រូប ថា មិនខ្វាយខ្វល់​ជួយដោះ​ស្រាយ​​វិវាទរបស់បុគ្គលិកណាហ្គាវើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យង់ សាំងកុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរិះគន់ថា តំណាង​រាស្ត្រ​ក្នុង​សភា ហាក់មិនខ្វាយខ្វល់ជួយដោះស្រាយបញ្ហាបុគ្គលិកណាហ្គាវើល ដូចសុំសំ​ឡេង​គាំទ្រពេល​ឃោ​ស​នា​បោះឆ្នោតនោះទេ។

លោក សុខ ឥសាន សមាជិកសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា តំណាងរាស្ត្រមិនមានសិទ្ធិអំណាចនោះទេ តួនាទីភារកិច្ចរបស់តំណាងរាស្ត្រគឺតាក់តែងច្បាប់ និង​ផ្សព្វ​ផ្សាយច្បាប់ ដើម្បីជំរុញការអនុវត្តច្បាប់តាមមូលដ្ឋាននានាឱ្យប្រជាជនដើម្បីអនុវត្តច្បាប់ ហើយ​បើឱ្យ​តំណាងរាស្ត្រទៅកាត់សេចក្ដីជំនួសតុលាកា ឬអាជ្ញាកណ្ដាលការងារម៉េចធ្វើទៅរួច គឺវារំលោភ​តួនាទី​ភារកិច្ចរបស់ក្រសួងការងារ។

លោក​បញ្ជាក់ថា បញ្ហាបុគ្គលិកណាហ្គាវើលមានភាពស្មុគស្មាញ ដោយសារតែមានអង្គការ​សង្គមស៊ីវិល ប្រកាន់និន្នា​ការនយោបាយលូកដៃចូល។ លោកដឹងថា កន្លងមកបងប្អូនបុគ្គលិកចេះតែចង់ទាមទារដាក់បន្ទុកទៅលើថៅកែ ហើយពីមុនមកគឺទាមទារប្រាក់អត្ថប្រយោជន៍បញ្ឈប់ការងារ ដល់ក្រសួងដោះស្រាយថា មិនត្រឹម​ត្រូវ ក្រសួងការងារកោះអញ្ជើញដើម្បីពិភាក្សាគាត់មិនព្រមចូលដោះស្រាយ ទៅជាទាមទារ​ចូល​ធ្វើ​ការវិញ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ថា លោកមិនអាច​ឆ្លើយ​តបចំពោះ​ការរិះគន់​តំណាងរាស្ត្រនោះទេ ដោយឱ្យទៅសួរតំណាងរាស្ត្រ។

ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កំពុងបន្តរកដំណោះស្រាយសម្របសម្រួល​ការតវ៉ា​របស់​បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើល ខណៈលទ្ធផលនៃការចរចារជាមួយភាគីពាក់ព័ន្ធ​ទទួលបរាជ័យ​ច្រើនលើក។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ឱ្យដឹងថា ក្រសួងការងារ បានធ្វើការសម្របសម្រួលបញ្ហានេះតាំងពីខែ ឧសភា រហូតមក​ដល់បច្ចុប្បន្ន ហើយនៅតែបន្តសម្របសម្រួលដរាបណាមានការស្នើសុំចរចារ រីឯលទ្ធផល​ចរចារ​គឺអាស្រ័យទៅលើភាគទាំងពីរដែលជាអ្នកស្នើសុំ ហើយជាអ្នកផ្ដល់ចំណែកអ្វី ដែលមានចែង​ក្នុងច្បាប់​តម្រូវថា ភាគីនេះ ត្រូវធ្វើអ្វី ភាគីណាត្រូវធ្វើអ្វី គឺក្រសួងមានសិទ្ធិចាប់បង្ខំឱ្យភាគី​នោះទទួល​យកតែម្ដង ប៉ុន្តែអ្វីដែលស្នើសុំលើសពីច្បាប់វាអាស្រ័យលើភាគីលើកសំណើ និងភាគីដែលត្រូវដោះ​ស្រាយ​នូវសំណើ​នោះ។​

បើតាម លោក ហេង សួរ និតិវិធីនៃការដោះស្រាយវិវាទនៅកម្ពុជាគឺ មានការដោះស្រាយ នៅកម្រិត​ក្រុមហ៊ុន ដែលក្រសួងបានធ្វើហើយ និងការរុញទៅក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែលក្រសួងបាន​រុញ​ទៅហើយ នៅសល់តែនិតិវិធីតែមួយទៀតទេគឺភាគីទាំងពីរុញទៅតុលាការដោយខ្លួនឯង។

លោក​ប្រាប់ថា ការធ្វើកូដកម្មគឺជាសកម្មភាពដោយឡែករបស់ភាគីនីមួយៗ ហើយក្រសួងបន្តរង់ចាំ​សម្រប​សម្រួលបន្តទៅទៀតនូវរាល់សំណើទាំងឡាយណាដែលភាគីនីមួយៗ បានលើកឡើង។ លោក ហេង សួរ បញ្ជាក់ថា ក្រសួងមិនរុញរាក្នុងការចាប់បង្ខំឱ្យភាគីណាមួយអនុវត្តច្បាប់នោះទេ ប៉ុន្តែ​អ្វី​ដែល​មិនមានចែងក្នុងច្បាប់ អ្វីដែលស្នើសុំលើសច្បាប់ នោះគឺត្រូវការសម្រេចចិត្តពីអ្នក​ដែល​ផ្តល់។

ចំពោះការចាប់ខ្លួនអ្នកតវ៉ា ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ដោយសារតែមានបទល្មើសកើតឡើង ហើយសមត្ថកិច្ចមានភស្ដុតាងរឹងមាំ ដើម្បីអនុវត្តនីតិវិធី។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ការតាមដាន ឬការឃ្លាំមើល ទៅលើករណីខាងលើនេះ គឺជាសិទ្ធិសេរីភាព របស់បុគ្គលគ្រប់រូប​ ប៉ុន្តែការចាប់ខ្លួន បុគ្គលពាក់ព័ន្ធនឹងករណីញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

ព័ត៌មានជាតិ៤ ម៉ោង មុន

ចុងឆ្នាំ​នេះ កម្ពុជា​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​

ព័ត៌មានជាតិ៤ ម៉ោង មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម