Connect with us

ព័ត៌មានជាតិ

បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សង្កាត់​ជាប់​ពេញសិទ្ធិ​ហើយ​ត្រូវ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​ធ្វើ​ការជូន​ប្រជាជន​ដោយ​មិន​រុញ​រា​និង​ខ្លាច​ពី​ការនឿយហត់​

បានផុស

នៅ

បន្ទាយមានជ័យ​ ៖ លោក​អាង​ណា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​សង្កាត់​ព្រះ​ពន្លា បាន​មានប្រសាសន៍​ក្នុង ពិធី​សន្និបាត បូកសរុប​លទ្ធផល​ការងារ​៥​ឆ្នាំ​អាណត្តិ​ទី​៤ និង​លើក​ទិសដៅ​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍ ៥​ឆ្នាំ ២០២២.២០២៧ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​ព្រះ​ពន្លា​ថា បេក្ខជន​ដែល​ឈរឈ្មោះ​បោះឆ្នោត​សង្កាត់​ជាប់​ពេញ​សិទ្ធិ​ហើយ​នោះ​ត្រូវតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ធ្វើ​​ការជូន​ប្រជាជន​ដោយ​មិន​រុញ​រា​និង​ពី​ការនឿយហត់​នោះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ ល្ងាច ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ នៅ​បរិវេណ​ក្នុង​​គណបក្សប្រជាជន​កម្ពុជា​សង្កាត់​ព្រះ​ពន្លា ស្ថិតក្នុង​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិ​រូ​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម លោក​ឧកញ៉ា ហង្ស​ស៊ី​ផា ក្រុមការងារ កណ្តាល​ចុះជួយ​សង្កាត់​ព្រះ​ពន្លា អ្នក​មុខ អ្នកការ និង ប្រជាពលរដ្ឋ​ទាំង​៧ សង្កាត់ បាន​ចូលរួម​ផងដែរ​។​

លោក​អាង ​ណា​រិ​ទ្ធ ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា សន្និបាត​នេះ បាន​សម្ដែង នូវ​ការ​គាំទ្រ យ៉ាង​ពេញទំហឹង ដល់​លោក មុំ ប៉ុណ្ណា ធ្វើជា​ចៅសង្កាត់​ក្នុង​អាណត្តិ​នេះ​បន្តទៀត បេក្ខជន​ទាំងអស់ ទាំងថ្មី និង​ចាស់ គឺ​ត្រូវ​បន្ត នូវ​ប្រពៃណី​ដឹកនាំ ដ៏​ល្អ​របស់ គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ខិតខំ​ធ្វើការ​ងារ​បំរើប្រជាជន បង្កើន​សមត្ថភាព ប្រជាប្រិយ ភាព​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ទឹកចិត្ត របស់​ប្រជាជន​មក​គាំទ្រ​លើ​ការដឹកនាំ របស់​គណបក្ស ប្រជាជន​កម្ពុជា​បន្ត ។

លោក​អាង ​ណា​រិ​ទ្ធ ​បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀតថា បេក្ខជន​ដែល​ឈរឈ្មោះ ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី​៥ ក្នុង​សង្កាត់​ព្រះ​ពន្លា មាន​ចំនួន ២៦​រូប ត្រូវខិតខំ​បន្ថែម ទៀត​នូវ​ការងារ​សំខាន់ៗ រួមមាន ត្រូវ ថែ រក្សាសុខ​សន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នា​ទប់ស្កាត់ ប្រឆាំង​ដាច់ខាត​សកម្មភាព​បច្ចាមិត្ត​នានា​ផងដែរ ដើម្បី ឆ្ពោះ ទៅ កាន់ ការ បោះឆ្នោត​នាពេលខាងមុខ តាម រយៈ នៃ ការផ្សព្វផ្សាយ សេចក្តី សម្រេច ស្ដី ពី ផែន កា​រក​ទៅ កាន់ ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២​នេះ​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ បេក្ខជន​ទាំងអស់ ទាំងថ្មី និង​ចាស់ គឺ​ត្រូវ​បន្ត​យក ចិត្ត ទុកដាក់​ការផ្តល់សេវា​សាធារណៈ​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ត្រូវ បន្ត​ជំរុញ និង លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​មានការ​កើនឡើង ក្នុង ពេល ដែល ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោយពី​ឈ្នះឆ្នោត​ហើយ​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ពិសេស​គឺ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​ល្អ​ផង​ថែ​ដែរ​។​

​បញ្ចប់​កម្មវិធី​លោក​អាង​ណា​រិ​ទ្ធ និង​លោក​ឧកញ៉ា ហង្ស​ស៊ី​ផា បាន​ចែក សារុង​១​នាក់​សារុង​១​ដល់​សមាជិក សមាជិកា ដែល​បាន​ចូលរួម​ក្នុង​សន្និបាទ​នេះ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម