Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀនអក្សរសាស្រ្តខ្មែរម្នាក់ ប្រកាសប្រើជីវិតចុងក្រោយ ជួយកូនខ្មែរ

បានផុស

នៅ

ភ្នំពេញ៖ នេះពិតជារឿងដ៏គួឱ្យស្ងើចសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូបង្រៀនអក្សរសាស្ត្រខ្មែរមួយរូប ដែលប្រកាសចំណាយវេលាចុងក្រោយនៃជីវិតរបស់ខ្លួនបង្ហាត់បង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរដល់កូនខ្មែរដោយមិនគិតលុយ សូម្បីមួយរៀលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រូរូបនេះមានឈ្មោះ នូយ៉ុន សុរិយា។ អ្នកគ្រូបានប្រកាសបែបនេះថា មានកិត្តិយសជម្រាបដល់សិស្សានុសិស្សទាំងអស់ថា អ្នកគ្រូនឹងបង្រៀនគួរនៅសាលា CK (ជិតមាត់ស្ទឹង ផ្សារតាខ្មៅថ្មី) ថ្នាក់ទី ១១ និង១២។ សូមទំនាក់ទំនងលេខ ០១២ ៦៤២ ៧៥២ សម្រាប់ការចូលរៀន។

អ្នកគ្រូបានបញ្ជាក់បន្ថែមតាមរយៈបណ្តាញសង្គមទៀតថា៖ “ខ្ញុំជម្រាបមាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ។ មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឱ្យមានប្រយោជន៍ដល់សង្គម។ មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែអាចចែករំលែកបានក៏ធ្វើទៅ”។

អ្នកគ្រូ នូយ៉ុន សុរិយា បានបន្ថែមថា អ្នកគ្រូមិនបានប្រាប់ភ្លាម ខ្លាចប៉ះពាល់អារម្មណ៍គេ។ អ្នកគ្រូមានប្រសាសន៍បន្តថា៖ “ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសាងសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបានក៏គួរតែធ្វើដែរ”។

ទង្វើរបស់អ្នកគ្រូខាងលើនេះកំពុងតែទទួលបានការគាំទ្រ និងសរសើរពីមហាជនជាច្រើន។ គួរបញ្ជាក់ថា មុនចូលនិវត្តន៍ អ្នកគ្រូ នូយ៉ុន សុរិយា ជាគ្រូមុខវិជ្ជាអក្សរសាស្ត្រខ្មែរដ៏ល្បីឈ្មោះមួយរូប នៅ វិទ្យាល័យ ហ៊ុន សែន ខេត្តកណ្ដាល៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម