Connect with us

ព័ត៌មានជាតិ

សន្និបាតគណៈកម្មាធិការគណបក្សប្រជាជន សង្កាត់ពន្សាំង រំលេចបានលទ្ធផលរួមគ្នាគាំទ្រ និង​ស្នើសុំផ្លូវជាច្រើនខ្សែក្នុងអាណត្តិបន្ត

បានផុស

នៅ

អង្គសន្និបាតគណៈកម្មាធិការគណបក្សប្រជាជន សង្កាត់ពន្សាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានទទួលនូវលទ្ឋផលជាច្រើនក្នុងការអនុវត្តន៍ និងបន្តអភិវឌ្ឍន៍ សង្កាត់មួយនេះរយៈពេល៥ឆ្នាំបន្តទៀតអោយកាន់តែល្អប្រសើរ ជាពិសេសជម្រុញ ការទប់ស្កាត់គ្រឿងញៀន អំពើជួញដូរ កុមារ និងស្ត្រីទន់ខ្សោយអោយបានច្រើនតាមការប្តេជ្ញាទាំងអស់គ្នា និងស្នើរសុំផ្លូវជាច្រើនខ្សែបន្ថែមទៀតក្នុងអាណត្តិបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រសាសន៍ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និងជាអនុប្រធានគណបក្សប្រចាំសង្កាត់ បានគូសបញ្ជាក់ ក្នុងទឹកមុខម៉ឹងម៉ាត់ និងប្តេជ្ញានៅចំពោះ មុខអង្គពិធីថា « ក្នុងនាមជាម្ចាស់ទឹកដី ក្នុងសង្កាត់នេះ លោកបន្តខិតខំ រួមសុខទុក្ខជាមួយ ប្រជាជន ព្រោះពលរដ្ឋនេះហើយ គេជាអ្នកផ្តល់តួនាទីអោយយើង ហើយយើងមើលថែរពួកគាត់វិញឲ្យបានល្អ។ មិនមែនបានកន្លែងល្អ ភ្លេចអ្នកដែលអាណិតស្រឡាញ់យើងនោះទេ យើងត្រូវនៅក្បែរផ្តល់ជាម្លប់គ្រប់កាលៈទេសៈ ស្ថិតក្នុងស្ថានការណាក៍ដោយ។

លោកបន្តថា ការអនុវត្តគោលនយោបាយ ក្នុងសង្កាត់ពន្សាំងអណ្ណត្តិទី៤ កន្លងមកបាននាំមកនូវលទ្ឋផលជាច្រើន ដែលធ្វើអោយសង្កាត់ពន្សាំង របស់យើងមានការប្រែប្រួល រីកចម្រើនជាលំដាប់។ ភាពល្អនេះដោយសារ សាមគ្គីគ្នាល្អ និងគោលនយោបាយត្រឹមត្រូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការសហការគ្នាល្អពីលោកឃួង ស្រេង ប្រធានក្រុមការងារចុះខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ ប្រធានក្រុមការងារចុះជួយសង្កាត់ និងលោកម៉ៅ បូរ៉ា អនុប្រធានក្រុមការងារ និងមន្ត្រីសាលាខណ្ឌចុះជួយមូលដ្ឋានសង្កាត់ ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋ ដែលនេះធ្វើអោយជោគជ័យទាំងអស់គ្នា។

ក្នុងឱកាសនោះលោក ម៉ៅ បូរ៉ា អនុប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានមានប្រសាសន៍ថា ដើម្បីឈានឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ គណបក្សសង្កាត់អាណត្តិទី៥បន្តទៀត សមាជិកគណបក្សត្រូវប្រមូលផ្តុំ យកចិត្តទុកដាក់ការងារសំខាន់ៗមួយចំនួន រួមមានយើងរួមគ្នាខិតខំសម្រេចឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នូវកិច្ចសន្យាជាមួយប្រជាជនកាលពីឆ្នាំ២០១៧ ដែលនៅសេសសល់។ ជាមួយគ្នានេះត្រូវកសាងសមិទ្ធផលថ្មីៗថែមទៀត ដែលអាចជះឥទ្ធិពលទាក់ទាញការគាំទ្រពីប្រជាជន។ បន្តការកសាងពង្រីកសមាជិកគណបក្សឲ្យបានគ្រប់ចំនួនឬលើស៧០% នៃចំនួនប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងគ្រប់គ្រងឲ្យបានណែនក្នុងដៃតាមរយៈសៀវភៅបក្ស។

លោកបន្តថា គណបក្សសង្កាត់ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លិះខាងក្រោម ដែលជាគោលការណ៍ផង និងជាបទពិសោធន៍ឈ្នះផង នោះគឺត្រូវ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវ។ ចុះជាប់ជិតស្និតជាមួយប្រជាជន ខិតខំបំរើប្រជាជន។ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំ។ ខិតខំធ្វើអំពើល្អជាមួយប្រជាជន។ បេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់យើងដែលបានប្រកាសនាពេលនេះត្រូវបានបែងចែកកម្លាំងចុះទៅតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឲ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងឲ្យមានប្រៀបឈ្នះក្នុងឆ្នាំ២០២២នេះ និងបន្តមានប្រៀបឈ្នះក្នុងការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣ បន្តទៀត៕

អត្ថបទ៖ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម