Connect with us

ព័ត៌មានជាតិ

ក្រុមតារាល្បីៗរបស់ថៃសន្យាថា នឹងជួ​យផ្សព្វផ្សាយពីសក្តា​នុព​ល​ទេសចរណ៍នៅក្នុងប្រទេស​កម្ពុជា

បានផុស

នៅ

ក្រុមតារាភាពយន្ត តារាចម្រៀង តារាបង្ហាញម៉ូត​ បវរកញ្ញា និងតារាបាល់ទាត់ល្បីរបស់ប្រទេសថៃ បានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយទៅកាន់ប្រជាជនថៃ ក៏ដូចជាពិភព​លោក ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ ការសន្យាទាំងនេះ ត្រូវបានធ្វើទ្បើងក្នុងពេលដែលពួកគេបានជួបដោយផ្ទាល់ជាមួយលោកបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរបំពេញទស្សនកិច្ចផ្សព្វផ្សាយពីវិសយ័ទេសចរណ៍របស់កម្ពុជានៅក្នុងប្រទេសថៃ លោកបណ្ឌិត សុខ សុក្រឹត្យា បានជួបជាមួយតារាជើងចាស់ល្បីៗរបស់ប្រទេសថៃ រួមមាន អ្នកស្រី​ Pantipha Sakulchai,​ កញ្ញា​ Kwan Usamanee, កញ្ញា​ Anyarin Terathananpat, តារាចម្រៀង តារាបង្ហាញម៉ូត​ និងជាបវរកញ្ញាពិភពលោក​ កញ្ញា Paweensuda Drouin និងកីឡាករបាល់ទាត់ដ៏ល្បី​លោក​ Kawin Thamsatchanan លោក​ Chanathip Songkrasin កីឡាករជិះសេះ​ កញ្ញា​ Sailub Lertratanachai ដែលត្រៀមទៅ​ប្រកួត​ Asean Game 2023 នៅកម្ពុជា​។ ជំនួបនេះ គឺដើម្បីបង្ហាញឲ្យពួកគេបានស្វែងយល់ដឹងអំពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជា ស្ថានភាពកូវីដ១៩ និងការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ សំខាន់ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងប្រកបដោយសុវត្ថិភាព។

បើតាមលោកបណ្ឌិត សុខ សុក្រឹត្យា គឺក្រុមតារាល្បីៗរបស់ប្រទេថៃទាំងនេះ បានបង្ហាញនូវក្តីរំភើប និងកោតសរសើរស្ញប់ស្ញែងអំពីសក្តានុពលនៃវិស័យទេសចរណ៍ដែលមិនចេះរីងស្ងួតនៅប្រទេសកម្ពុជា ហើយពួកគេម្នាក់ៗសុទ្ធតែបានសន្យាចំពោះមុខលោកបណ្ឌិតថា នឹងជួយផ្សព្វផ្សាយនូវសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជាឲ្យបានទូលំទូលាយបន្ថែមទៀត។ ចំណែក លោកបណ្ឌិត សុខ សុក្រឹត្យាវិញ បានលើកទ្បើងឲ្យពួកគេបានដឹងអំពីការបើកប្រទេសទទួលភ្ញៀវទេសចរវ៉ាក់សាំងទ្បើងវិញតាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយអ្នកចាក់វ៉ាក់សាំងចាប់ពី២ដូសទ្បើងទៅ គឺមិនចាំបាច់ធ្វើចត្តាទ្បីសក័នោះទ្បើយ។ លោកក៏បានប្រាប់ពួកគាត់ឲ្យបានដឹងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានអះអាងថា ទោះបីក្នុងអំទ្បុងពេលកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័សំខាន់ៗ ដូចជា ផ្លូវថ្នល់ ព្រលានយន្តហោះ ជាពិសេស គឺហេដ្ឋារចនាសម្ពន្ធ័ក្នុងតំបន់ទេសចរណ៍សំខាន់ៗ មានខេត្តព្រះសីហនុ និងខេត្តសៀមរាបដើម្បីត្រៀមទទួលភ្ញៀវទេសចរទ្បើងវិញ។ រីឯ មកដល់ពេលនេះ កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៨១.៩៩%  ហើយក៏កំពុងដំណើរការចាក់ដូសជម្រុញថែមទៀត។ ទាំងអស់នេះ គឺជាជោគជយ័របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន​ សែន ហើយផ្តើមពីនោះមក ក៏បានលើកកម្ពស់កិត្យានុភាពកម្ពុជាឲ្យល្បីល្បាញលើពិភពលោក និងបានជម្រុញឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។​

សូមបញ្ជាក់ថា ក្រុមតារាល្បីៗរបស់ថៃដែលសន្យាជួយផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា គឺពួកគេខ្លះធ្លាប់បានមកទស្សនាប្រទេសកម្ពុជា ខណៈខ្លះទៀតមិនទាន់បានមកនៅទ្បើយទេ។ តែទោះយ៉ាងណាក៏ដោយ ក៏ពួកគេបានសន្យាថា នឹងជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជាឲ្យបានកាន់តែទូលំទូលាយ ហើយនឹងជម្រុញឲ្យសមាជិកក្លឹបរបស់ពួកគេ មកទស្សនាប្រទេសកម្ពុជាឲ្យបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទ ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម