Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនពីរបន្ថែមទៀត ទទួលបានសិទ្ធិវិនិយោគ​នៅកម្ពុជា ទំហំទឹកប្រាក់ជាង ២០លានដុល្លារបង្កើត​ការងារជាង ៧០០កន្លែង

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួនពីរ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ដំណើរនៅខេត្តព្រះសីហនុ និងខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំងនេះរូមមាន៖ ទី១- YH FINE MATERIALS CO., LTD: គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង, និងទី២- MASTERY (MFG) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៧កន្លែង។

សូមរំឮកថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួន៩ ក្នុងវិស័យរោងចក្រសម្លៀកបំពាក់ មានទំហំទឹកប្រាក់ជាង ៤០លានដុល្លារ ដែលអាចបង្កើតការងារចំនួនជាង ១ម៉ឺនកន្លែងផងដែរ៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម