Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ជំនាន់​ទី​ពីរ យក​ទៅ​រថយន្ត​ទៅ​ឆៀក​មិន​បាច់​រង់ចាំ​យូរ​

បានផុស

នៅ

មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រសួង​កំពុង​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ជំនាន់​ទី​ពីរ ដើម្បី​សម្រួល​ដល់​បងប្អូន​ក្នុង​ការ​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​បច្ចេកទេសកាន់តែ​ងាយស្រួល និង​ចំណាយ​ពេល​តិច​ជាង​មុន​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពុង​អភិវឌ្ឍ​ទំនើប​កម្ម​​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ជំនាន់​ទី​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ប្រព័ន្ធ​ប្រវត្តិកម្ម​ជំនាន់​ថ្មី​នេះ​ បងប្អូន​ឥត​ចាំបាច់​បំពេញ​ឯកសារយូរ​នាំ​ឲ្យ​ខាត​ពេល​ទៀត​ទេ គឺ​​រថយន្ត​ដែល​ឆៀកហើយ មាន​ស្លាក​លេខ​ហើយ គ្រាន់​តែ​យក​កាតគ្រី​ទៅ​ធនាគារ​ជាដៃ​គូបញ្ចូល​ព័ត៌មាន​ ហើយ​រាល់​ព័ត៌មាន​នឹង​បញ្ជូន​ទៅ​មណ្ឌល អាច​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បាន​តែម្តង”។

ការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬយើង​ហៅជា​សាមញ្ញ​ថា ឈៀកឡាន នៅ​ពេល​នេះត្រូវ​បាន​អនុវត្ត ដោយ​​បំពេញ​បែបបទ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ ឬតាម​កុំព្យួទ័រ​អនឡាញ។ រីឯ​ការ​បង់លុយ​ថ្លៃ​សេវាវិញ ត្រូវ​ធ្វើឡើង​បណ្តាញ​ធនាគារ​ជា​ដៃ​គូ ឬ​នៅ​ជិត​នឹង​កន្លែង​ឈៀក​នោះ​តែម្តង។

ការបំពេញ​ឯកសារ៖ ត្រូវភ្ជាប់​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ឈៀក​ចាស់ និង​កាតគ្រី។ ចំពោះ​រថយន្តថ្មី ត្រូវ​ថត​ចម្លង​ក្រដាស​ពន្ធ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ការបំពេញ​បែបបទ​ឯកសារ​នោះ ត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ តាម​រយៈ​វេបសាយ https://techinspection.mpwt.gov.kh

បើ​ម្ចាស់​រថយន្ត មិន​បាន​បំពេញ​ឯកសារ​បែបបទ​តាម​អនឡាញ នៅ​ពេល​ទៅ​ដល់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត ឬកន្លែង​ឈៀកម្ចាស់​រថយន្ត ត្រូវ​ចំណាយ​ពេល​រង់ចាំ បុគ្គលិក​នៅ​ទីនោះ​បំពេញ​បែបបទ​ឲ្យ។

ការ​ស្នើ​សុំ​ឆៀក​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ជួយ​សម្រួល​បានលឿន ហើយ​មាន​ Lane ពិសេស​ ពេល​យក​រថយន្ត​ទៅ​​ពិនិត្យថែម​ទៀតផង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម