Connect with us

ព័ត៌មានជាតិ

បំបែកសំណុំរឿង ៣ ថ្ងៃ ចាប់ខ្លួនជនដៃដល់៣នាក់ ក្នុង​អំពើឃាតកម្មដោយគំនុំ

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង៖ រយះពេល៣ថ្ងៃក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថនិងនគរបាលខេត្តកំពង់ឆ្នាំងធ្វើការចាប់ខ្លួនជនដៃដល់៣នាក់ ក្នុងអំពើឃាតកម្មដោយគំនុំ។ នៅព្រឹកថ្ងៃទី០៩ ខែ​ធ្នូ ឆ្នាំ ២០២០នេះ សមត្ថកិច្ច បាននាំយកជនដៃដល់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី០៧ ១២ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ឃាតកម្មនេះធ្វើឱ្យជនរងគ្រោះម្នាក់ឈ្មោះ ញៀន ណូយ ហៅស្នា អាយុ៣០ឆ្នាំ បានស្លាប់នៅកន្លែងកើតហតុ កាលពីយប់ថ្ងៃទី ០៧ ខែធ្នូ ២០២០។ ភ្លាមៗនោះដែរនគរបាលខេត្តទទួលបញ្ជាពីលោក ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចនគបាលខេត្ត បានចុះបើកការស្រាវជ្រាវជាបន្ទាន់និងបានចាប់ឃាត់ខ្លួនជនដៃដល់ចំនួន៣ នាក់ ក្នុងនោះ២នាក់ត្រូវបាន សមត្ថកិច្ចនគរបាលខេត្តចាប់ឃាត់ខ្លួន មានដែល ១-ឈ្មោះ ណន ណឹម ភេទប្រុសអាយុ៣៧ឆ្នាំ .ទី ២ឈ្មោះ នៅច្រេស អាយុ៣០ ឆ្នាំ ។ ដោយឡែកម្នាក់ទៀតត្រូវបានកងរាជអាវុធហត្ថខេត្តស្រាវជ្រាវឃាត់ខ្លួនផងដែរ គឺឈ្មោះ តុន រឿន អាយុ២៦ ឆ្នាំ គេទាំង៣នាក់ខាងលើនេះមានទីលំនៅជាមួយជនរងគ្រោះ ក្នុង ភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ទាំង ៣នាក់បានសារភាពថា ខ្លួនមានគំនុំនឹងជនរងគ្រោះដែលតែងតែបង្ករឿងនៅ ក្នុងភូមិ ជាញឹកញាប់ធ្វើអោយពួកខ្លួនទាំង៣នាក់មានគំនុំ។ ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់ វាយ និងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់និងស្លាប់តែម្តង។ ក្រោយមកនៅថ្ងៃទី០៨ ពួកខ្លួនក៍ត្រូវបានកងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្តចាប់ខ្លួនតែម្ដង ។

ក្រោយពេលធ្វើត្រាប់អំពីសកម្មភាពពួនស្ទាកកាប់លើជនរងគ្រោះហើយជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចទាំង ២ អង្គភាព កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម