Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ជួយជំរុញស្តង់ដារគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

បានផុស

នៅ

ក្រសួងទេសចរណ៍ តាមរយៈគម្រោងហូកា នឹងរៀបចំពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របពេលជាមួយនឹងពិព័រណ៍អន្តរជាតិ TRAVEX ដែលប្រព្រឹត្តទៅក្នុងឱកាសវេទិការទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៨ ខែមករាស្អែកនេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីថា ការរៀបចំកម្មវិធីនេះ ជាការត្រៀមខ្លួនទាំងផ្នែកសេវាកម្ម សុវត្ថិភាព ​និងស្តង់ដារគុណភាព។ លោកថា  « យើងមានធនធានមនុស្ស មានយន្តការបណ្តុះបណ្តាល ដើម្បីពង្រឹងគុណភាពសេវាកម្ម ឲ្យមានកម្រិតស្តង់ដារខ្ពស់ ពិសេសនៅក្នុងតំបន់អាស៊ាន»។

លោកប្រធានមន្ទីរទេសចរណ៍បន្ថែមថា ពិព័រណ៍នេះក៏ចង់បង្ហាញដល់វិស័យឯកជន និងសិស្សនិសិត្ស ដែលកំពុងរៀននៅសកលវិទ្យាល័យឲ្យងាកមកចាប់អារម្មណ៍វិស័យទេសចរណ៍ និងជំរុញជំនាញវិជ្ជាជីវៈ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើ ស្របទៅនឹងកំណើនវិស័យទេសចរណ៍ ​ខណៈដែលវេទិកាទេសចរណ៍អាស៊ានកំពុងរៀបចំនៅកម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ (Tourism Skills Show) ផ្តោតលើជំនាញផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និងជំនាញស្រាក្រឡុក (Cocktail and Mocktail) ដែលអ្នកចូលរួមអាចសិក្សារៀនសូត្របន្ថែម ទទួលបានឱកាសហ្វឹកហាត់ជំនាញផ្ទាល់ និងចូលរួមការប្រកួតជំនាញខ្នាតតូចក្នុងកម្មវិធីនេះផងដែរ។

ពិព័រណ៍នេះ ក៏ជាផ្នែកមួយជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាពិសេសឆ្លើយតបទៅនឹងពាក្យស្លោករបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលតែងតែលើកឡើងថា «ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក»៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម