Connect with us

ព័ត៌មានជាតិ

បុរស​ខ្មែរ​ម្នាក់ មក​ដល់​ស្រុក​ខ្មែរ​តាំងពី​ថ្ងៃ ១៨ វិច្ឆិកា ​តេស្ត​លើក​ទី​ពីរ ទើប​មាន​កូវីដ ១៩

បានផុស

នៅ

ករណី​បុរ​ស​ខ្មែរ​ម្នាក់មក​ពី​ជប៉ុន បាន​តេស្ត​មាន​វិជ្ជមាន​វិរុស​កូវីដ ១៩ នៅ​ព្រឹកនេះមិន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ តាមការ​ឲ្យ​ដឹង​របស់​ក្រសួង​សុខាភិបាល​ បុរស​ខ្មែរ​នេះ​មាន​ឈ្មោះ យ៉េ វាសនា អាយុ ២៩ ឆ្នាំ មានទី​លំនៅ​នៅ​ឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

គាត់​ជា​អ្នក​ដំណើរ​មកពី​ជប៉ុន ឆ្លងកាត់ប្រទេស​កូរ៉េ​ខាងត្បូង និង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ១៨ វិច្ឆិកា ២០២០។ លទ្ធផល​ធ្វើ​តេស្ត​សំណាក​លើកទី​ពីរ​នៅ​ថ្ងៃ​ទី ១៣ នៃ​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក​ មាន​វិរុស​កូវីដ ១៩ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ​សូវៀត។

គួរ​បញ្ជាក់​ថា ក្នុង​ជើងហោះហើរ​ជាមួយ​បុរស​ខាង​លើ​នេះ មាន​អ្នក​ដំណើរ ៥០ នាក់​ផ្សេង​ទៀត ហើយ​ក៏​មាន​អ្នក​ដំណើរ​ ០២ ទៀត​ដែល​បាន​តេស្ត​លើក​ទី​ពីរ​វិជ្ជមានកាល​ពី​ថ្ងៃ​ ០១ ធ្នូ ឆ្នាំ ២០២០។

គិត​ត្រឹម​ព្រឹក​ថ្ងៃ ១០ ខែធ្នូ ឆ្នាំ ២០២០ អ្នក​ឆ្លង​កូវីដ​មាន​សរុប ៣៥៦ នាក់ និង​មាន​អ្នក​ជា​សះស្បើយ ៣០៧ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម