Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រាប់​ឲ្យ​យុវជន​បន្តវេន ត្រូវ​មាន​ជំហរ​រឹងមាំ ក្នុងការ​តំកល់​ផល ប្រយោជន៍​ជាតិ​ជាធំ

បានផុស

នៅ

​ការ​លើកឡើង​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស សមាសភាព ក្រុមការងារ យុវជន គណបក្ស​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ម្សិលមិញ​។

​លោក​ថា យុវជន​បន្តវេន របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវមាន​ជំហរ​រឹងមាំ ក្នុងការ​តំកល់​ផលប្រយោជន៍​ជាតិ​ជាធំ ពង្រឹង​ការឯកភាព​ផ្ទៃក្នុង ព្រមទាំង​បង្កើន​ការយល់ដឹង​ឱ្យបាន​ច្បាស់លាស់​នូវ​រប​ត់ នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ធានាបាន​នូវ​ការ ថែរក្សា ការពារ​សុខសន្តិភាព នៅ លើ​ទឹកដី​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ លោក​រំលឹកថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ រួមជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា បាន​ស្រោចស្រង់​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន​បី​ដង​ធំៗ​រួចមកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ការ​ស្រោចស្រង់​ជីវិត​របស់​ពលរដ្ឋ​ទីមួយ​, ការរំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការសម្លាប់​រង្គាល​របស់​របប​ប៉ុលពត ទី​ពីរ ការជួយ​ពលរដ្ឋ​ឱ្យ​ចាក​ចេញពី​សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ និង​ខែ្មរ តាមរយៈ​ការបង្កើត​នូវ​នយោបាយ​ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ទូទាំងប្រទេស ដោយ​នាំមក​នូវ​សន្តិភាព​ពេញលេញ​ពាសពេញ​ផ្ទៃ​ប្រទេស និង​ទី​បី ការយក ឈ្នះ លើ​សមរភូមិ​កូ​វីដ​-១៩ ដែល​បាន​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​រយៈពេល​ដ៍​ខ្លី ដោយ​សម្តេច​តេ​ជោ​បានធ្វើការ​ស​ម្រ​ច​ចិត្តជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​តាមរយៈ​ការពិចារណា វិនិច្ឆ័យ និង​សម្រេច​អារកាត់​រហ័ស ទាន់ពេលវេលា ទាំង​ក្នុង​ការទិញ​វ៉ាក់សាំង និង​ការចំណាយ​ថវិកា​ព្យាបាល​ប្រជាពលរដ្ឋ រហូត​បង្កលក្ខណៈ​ឱ្យមាន​ការបើក​ដំណើការ​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ព្រមទាំង​បន្ត​ស្រោចស្រព​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី​បី និង​ទី​បួន ដើម្បី​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺ​ដ៏ កាច សាហាវ​នេះ​។​

​ជាមួយគ្នា​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​នូវ​គំរូ​វីរភាព របស់​យុវជន ជំនាន់​មុន ដែលជា​គំរូ​ពោរពេញ​ដោយ​ភាព​អំណត់ អត់ធន់ ព្យាយាម និង​ក្តីសង្ឃឹម ព្រមទាំង​មាន​ចក្ខុវិស័យ និង​ការផ្តួចផ្តើម​ខ្ពស់ ក្នុង​ការតស៊ូ​រំដោះជាតិ ចេញពី​របប​ខ្មៅ​ងងឹត បែកបាក់ ខ្ទេចខ្ទាំ ឱ្យមក​ជាមាន​ការរៀប​ចំ ដឹកនាំ​គ្រប់គ្រង​លើ​គ្រប់​វិស័យ និង​មានការ​អភិវឌ្ឍ​ជាតិ​គួរ​ជាទី​មោទនៈ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត រំលឹក​ដែរ​ថា យុវជន​ជំនាន់​ក្រោយ ត្រូវ​ចង់ចាំ និង​អនុវត្តតាម​គំរូ​វីរភាព​ដ៏​ប្រពៃ​ថ្លៃថ្លា​ល្អ​ផូរផង់​នៃ​អ្នកដឹកនាំ​ជំនាន់ មុន ដើម្បី​ពង្រឹង និង​ពង្រីក​ចក្ខុវិស័យ​ក្នុងការ​លើកកម្ពស់​នូវ​សមត្ថភាព ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ ជា​បុគ្គល ស្មោះត្រង់ មានគុណ​ធម៌ សីលធម៌ និង​ការតស៊ូ​ប្តូរផ្តាច់​ក្នុង​បុព្វហេតុ​របស់​គណបក្ស បម្រើ​ជាតិ និង​ប្រជាជន ព្រមទាំង​ការពារ និង​ថែរក្សា​ឱ្យបាន​នូវ​តម្លៃ​សុខសន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​គ្រប់​វិស័យ ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម