Connect with us

ព័ត៌មានជាតិ

ខេត្ត​សៀមរាប ត្រៀម​​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្តសៀមរាបឡើងវិញ

បានផុស

នៅ

សៀមរាប៖ លោកទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបបានប្រកាស​ ក្នុង​ការ​​ត្រៀម​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​​សៀមរាប​។ លោកមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ។

លោក​បន្ត​ថា ជាមួយការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដែលជាការពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិជំងឺ​កូវីដ-១៩​ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ។ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមីនា ខាងមុខនេះខេត្តសៀមរាបនឹងប្រារព្ធពីធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះគោលដៅខាងមុខគឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ដែល​ក្នុងអំឡុងពេល​នៃថ្ងៃចូលឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាបនឹងត្រូវរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍ទៀតថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខឥតឈប់ឈរ ប៉ុន្តែនៅក្នុងកាលៈទេសៈនេះ បើទោះបី​ផ្តោត​លើ​បញ្ហាអ្វីក៏ដោយ ក៏មិនអាចបំភ្លចបានជាដាច់ខាត គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញ គឺការបន្តដាក់ចេញនូវការជំរុញចលនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងការអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន​វិធានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតខ្លួន​ឯង។

លោកអភិបាលខេត្តសៀមរាបមានប្រសាសន៍បន្ថែមថា បញ្ហាដែលសំខាន់នៅចំពោះមុខនេះ ជុំវិញហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាការងារអទិភាព ដូច្នេះក្នុងឱកាសនេះសូមអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុង ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត លើការរៀបចំសណ្តាប់ធ្នាប់ ការធ្វើចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម ហើយសម្រាប់ការងារបរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត ។  

គួររំលឹកថា កិច្ចប្រជុំនេះមានរបៀបវារ:សំខាន់ៗចំនួន៣ ដែលត្រូវលើកយកមកធ្វើការពិភាក្សាគឺ៖  ១- ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ ជាពិសេសសណ្តាប់ធ្នាប់នៅតាមដងផ្លូវ៣៨ខ្សែ , ២- ករណីចុះត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ៣.ស្តាប់របាយការណ៍របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកនិង បញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនដើម្បីមានវិធានការនិងដំណោះស្រាយ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម