Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ចាត់ទុក​របាយការណ៍​របស់ HRW ថា ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​ស្អប់ខ្ពើម មិនមាន​អ្វី​ចម្លែក​

បានផុស

នៅ

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន បានចាត់ទុក​របាយការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​គេ​ហៅថា Human Rights Watch (HRW)​ដែល​បានចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​២០២១ ថា មិនមាន​អ្វី​ចម្លែក ហើយ​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ ក្នុងន័យ​គំនុំ​គួ​ន និង​ស្អប់ខ្ពើម​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​។​

កាលពី​ថ្ងៃ​១៣ ខែមករា កន្លងទៅ​ថ្មីៗ​នេះ អង្គការ Human Rights Watch បានចេញ​ផ្សាយ​របាយការណ៍​របស់ខ្លួន ដោយ​ធ្វើការ​រិៈ​គន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ​ធ្ងន់ធ្ងរ ដោយសារ​រដ្ឋាភិបាល​បាន​បង្ក្រាប​លើ​អ្នកនយោបាយ​ប្រឆាំង សកម្មជន​សង្គម បរិស្ថាន រួមទាំង​បញ្ហា​និ​ណ្ឌ​ភាព ការបង្កើត​ច្បាប់​រឹតត្បិត​សិទ្ធិមនុស្ស​ជាដើម​។ មិនតែប៉ុណ្ណោះ របាយ​ការ​ណ៏ ក៏បាន​វាយប្រហារ​ធ្ងន់ៗ​ទាក់ទង​សកម្មភាព ក៏ដូចជា​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

ឆ្លើយតប​របាយ​ការ​ណ៍​នេះ លោក ជិន ម៉ា​លីន អះអាងថា “​អត់​មានអី​ចម្លែក​ទេ អ្នកណា​ក៏​ដឹង​ដែរ​ថា Human Rights Watch ធ្វើការ​រាយការណ៍ រិះគន់​រដ្ឋាភិបាល​ក្នុង​ចេតនា​នយោបាយ និង​ស្អប់ខ្ពើម​កន្លងមក ដូច្នេះ​អត់​មានអី​ចម្លែក​នោះទេ​”​។

ចំណែក​ការ​លើកឡើងថា ការ​ស្ថានការណ៍​សិទ្ធិមនុស្ស ធ្លាក់ចុះ​ដោយសារ​ការអនុវត្ត​ច្បាប់​ទៅលើ​សកម្មជន លោក ជិន ម៉ា​លីន អះអាងថា របាយ​ការ​ណ៍​នេះ ក៏​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែរ​។ លោក​ថា របាយ​ការ​ណ៍​នេះ​អត់​មាន​ពិនិត្យ​ទៅលើ​សកម្មជន​ទាំងអស់នោះ ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ដែរ ឬក៏​អត់ ហើយ​សមត្ថកិច្ច​មាន​មូលដ្ឋាន​អ្វីខ្លះ ដើម្បី​ធ្វើការ​ចោទប្រកាន់ និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ ? គេ​អត់​ខ្វល់​ទេ ដូច្នេះ​របាយការណ៍​នេះ​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់​គ្រប់គ្រាន់​នោះទេ​។

ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់ និង​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ លោក ជិន ម៉ា​លីន អះអាងថា ការចោទប្រកាន់​នេះ រឹតតែ​អត់​ត្រឹមត្រូវ​ទៀត ហើយ​មាន​ស្តង់ដារ​ពីរ​។ ដោយសារតែ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​គេ​អនុវត្ត​តឹងរឹង ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៅទៀត ហើយ​គេ​អនុវត្តន៍​អ្វី​ដូចជា​កម្ពុជា​ដែរ ប៉ុន្តែ​អង្គការ​មួយ​នេះ​មិន​រិះគន់ បែរជា​មក​រិះគន់​កម្ពុ​ជា​ទៅវិញ​។ ដូច្នេះ​បញ្ជាក់ថា របាយការណ៍​នេះ​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​ស្តង់ដារ​ពីរ និង​ក្នុង​គោលដៅ​មួយ​បន្តុះបង្អាប់ ក្នុងនៃ​គំនុំគុំកួន និង​ស្អប់ខ្ពើម​កម្ពុជា​ប៉ុណ្ណោះ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១៣ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ១៣ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៤៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម