Connect with us

ព័ត៌មានជាតិ

ឆេកផ្តល់សម្ភារៈពិសោធន៍បណ្តុះបណ្តាលជំនាញបច្ចេកទេសវេជ្ជជីវសាស្ត្រដល់និស្សិតកម្ពុជា​

បានផុស

នៅ

រដ្ឋាភិបាល​សាធារណរដ្ឋ​ឆេ​ក​ បានផ្តល់​សម្ភារ​ពិសោធន៍​ដែលមាន​តម្លៃ​៤០​ម៉ឺន​អឺរ៉ូ​ស​ម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​វេជ្ជ​ជីវសាស្ត្រ​ដល់​និស្សិត​កម្ពុជា​។​

ពិធី​ប្រគល់​សម្ភារៈ​ពិសោធន៍​ទាំងនេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ដោយមាន​ការចូលរួម​ពី​លោក ​Martin VÁVRA ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆេ​ក លោក​បណ្ឌិត អ៊ុម រម្យ​ណី អគ្គនាយក​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និងលោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មានបាន​ឱ្យដឹងថា ​ការប្រគល់​សម្ភារៈ​ពិសោធន៍​នេះ ស្ថិតក្រោម​គម្រោង “​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​លើ​ជំនាញ​បច្ចេកទេស​វេជ្ជ​ជីវ​សាស្ត្រ​នៅ​កម្ពុជា​”​ ដែល​គម្រោង​នេះមាន​រយៈពេល ០៤ ឆ្នាំ និង​មាន​ថវិកា​សរុប​៤០០៨៨៩.០០​អឺរ៉ូ (​សែសិប​ម៉ឺន ប្រាំបី​រយ​ប៉ែតសិប​ប្រាំបួន អឺរ៉ូ​) ក្រោម​កម្មវិធី​អភិវឌ្ឍ និង​សហប្រតិបត្តិការ​នៃ​សារ​ធា​រណៈ​រដ្ឋ​ឆេ​ក​។​

ជំនួយ​ជា​សម្ភារៈ និង​អ្នកបច្ចេកទេស​នេះ គឺ​កើតចេញពី​ជំនួប និង​កិច្ចសហការ​ជា​បន្តបន្ទាប់​រវាង​ប្រតិភូ​ស្ថានទូត​ឆេ​ក វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និងសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ពិភាក្សា​រួមគ្នា​ក្នុង​គម្រោង​បង្កើត​ជំនាញ​បណ្តុះបណ្តាល​វិស្វកម្ម​ជីវៈ​វេជ្ជសាស្ត្រ​នៅ​ប្រ​ទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៨ មក​។​

សម្ភារៈ​ពិសោធន៍​ដែល​ត្រូវបាន​ប្រគល់ជូន​នៅក្នុង​មន្ទីរពិសោធន៍​បច្ចេកទេស​វេជ្ជ​ជីវ​សាស្ត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅពេលនេះ​រួមមាន​៖

– កុំ​ប្រស័​រ​ខ្យល់ ចំនួន​១​គ្រឿង ដែលមាន​អានុភាព ៧.៥ សេះ និង​សមត្ថភាព​បូម​ខ្យល់​បាន ៥៨០ លីត្រ​ក្នុង​១​នាទី​។​

– ម៉ាស៊ីន​ព្រី​ន (3D printer) ចំនួន ១​គ្រឿង សម្រាប់​ប្រើ​ក្នុង​ការផលិត​បរិក្ខារ​ពិសោធន៍​ដែល​ខូច​។​

– សម្ភារៈ​ពិសោធន៍​សន្ទនីយ៍ ១​កេះ​ធំ ដែលមាន​ផ្ទុក​ឧ​បករ​ណ៏​ពិសោធន៍ ៨​មុខ​។​

– សម្ភារៈ​ពិសោធន៍​ប្រព័ន្ធ​ព្នើ​ម៉ា​ទិ​ក និង អ៊ី​ដ្រូ​លី​ក១​កេះ​ធំ​ដែលមាន​ផ្ទុក​ឧ​បករ​ណ៏​ពិសោធន៍ និង​បរិក្ខារ​ពិសោធន៍៤២​មុខ​។​

គួរ​បញ្ជាក់ថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វេជ្ជ​ជីវសាស្ត្រ​នេះ​ត្រូវបាន​អនុវត្ត​រួមគ្នា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងពីរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឲ្យ​និស្សិត​រៀន​រយៈពេល​៣​ឆ្នាំ ដោយ​បែងចែក​ការសិក្សានៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​

នៅក្នុង​ជំនា​ន់ទី​១ នៃ​កម្មវិធី​បណ្តុះបណ្តាល​នេះ មាន​និស្សិត​កំពុង​សិក្សា​ចំនួន​០៨នាក់ (​និស្សិត​នារី​៥​នាក់​)​ក្នុងនោះ​និស្សិត​ដែល​ទទួលបាន​អាហា​រូប​ករ​ណ៏​ចំនួន​២​នាក់​។​

កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វេជ្ជ​ជីវសាស្ត្រ​ដែល​អនុវត្ត​រួមគ្នា​ដោយ​គ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងពីរ ត្រូវបាន​រំពឹងថា​នឹង​អាច​ផ្តល់ជូន​និស្សិតនូវ​គុណភាព​ខ្ពស់​នៃ​ការបណ្តុះបណ្តាល​មួយដែល​ធានាបាន​ធនធាន​ជំនាញ​បច្ចេកទេស​វេជ្ជ​ជីវសាស្ត្រ​ដើម្បី​បម្រើ​ដល់​តម្រូវការ​អ្នក​ជំនា​ញ​ខាង​ការងារ​តំ​ហែ​រទាំ ឧ​បករ​ណ៍ និង​បរិក្ខា​វេជ្ជសាស្ត្រ​ទាំងឡាយ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មជ្ឈមណ្ឌល​ដែល​ផ្តល់​សេវា​សុខាភិបាល និង​ថែទាំ​វេជ្ជសាស្ត្រ មន្ទីរពិសោធន៍​ និង​ក្រុមហ៊ុន​បរិក្ខារ​វេជ្ជសាស្ត្រ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម