ព័ត៌មានជាតិ
តើកម្មវិធីអប់រំឌីជីថល SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សាលារៀនរបស់អ្នក
នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យលើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្មអំណាចទៅឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែងការងារអប់រំនៅថ្នាក់ក្រោមជាតិ ។
ក្រសួងអប់រំទទួលបន្ទុកអភិវឌ្ឍកម្មវិធីកីឡា ការអប់រំបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍស្រាវជ្រាវ និងការអប់រំផ្នែកបច្ចេកទេស ។ ហើយបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលយ៉ាងឆាប់រហ័សនៃឧស្សាហកម្មសាកលលោក ការអប់រំត្រូវតែធ្វើទំនើបកម្មនិងឌីជីថលូបនីយកម្ម ។
ក្រសួងអប់រំ បានសហការគ្នាជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដើម្បីធ្វើឌីជីថលូបនីយកម្មការអប់រំនៅកម្ពុជា ។
តើកម្មវិធី SIS ផ្ដល់ផលប្រយោជន៍អ្វីខ្លះ ដល់សាលារៀន ?
ប្រព័ន្ធ SIS គឺជាគន្លឹះដ៏សំខាន់មួយនៃការធ្វើឌីជីថលូបនីយកម្មការអប់រំនៅកម្ពុជា ។ ប្រព័ន្ធនេះមានលក្ខណៈងាយស្រួលប្រើ និងមានមុខងារឌីជីថលសម្បូរបែប ។ ប្រព័ន្ធ SIS បើកទ្វារនាំសិស្សានុសិស្សឆ្ពោះទៅរកពិភពលោកឌីជីថល និងដើរតួនាទីជាកម្មវិធីដ៏ល្អបំផុតមួយដែលអនុញ្ញាតឲ្យសិស្សានុសិស្សអាចរៀនសូត្រពីផ្ទះបាន ។ កម្មវិធី SIS Cambodia ត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបទពិសោធន៍សិក្សារបស់សិស្សជាមួយនឹងថ្នាក់រៀនអនឡាញ ការធ្វើកិច្ចការសាលា និងថ្នាក់រៀនងាយស្រួលពិនិត្យមើលរៀនសាឡើងវិញ ប្រសិនបើពួកគេខកខាន ឬរៀនមិនទាន់នៅក្នុងថ្នាក់រៀនមុនៗ ។
អាណាព្យាបាលនិងនាយកសាលាអាចប្រើប្រាស់កម្មវិធី SIS ដើម្បីតាមដានវឌ្ឍនភាពសិក្សារបស់សិស្ស តាមដានវត្តមានសិស្ស ការធ្វើកិច្ចការសាលា របាយការណ៍គ្រូ និងពិន្ទុសិស្ស ជាដើម បានយ៉ាងងាយស្រួល ។ កម្មវិធីទូរសព្ទដៃមួយនេះ មានសារប្រយោជន៍ចំពោះការអភិវឌ្ឍរបស់សិស្ស ប៉ុន្តែ គេក៏អាចប្រើប្រាស់វាដើម្បីគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់សាលារៀន និងរក្សាទុកព័ត៌មានពីផ្នែករដ្ឋបាលបានផងដែរ ។
សរុបសេចក្ដីមក ការធ្វើអន្តរកាលឆ្ពោះទៅរកកម្មវិធីអនឡាញ ឬឌីជីថល ដូចជា SIS Cambodia នេះ នឹងធ្វើឲ្យការអប់រំកាន់តែមានសុវត្ថិភាពជាងមុន ងាយស្រួលជាងមុន និងមិនសូវអស់ការចំណាយច្រើន សម្រាប់ទាំងសិស្ស ទាំងអាណាព្យាបាល និងទាំងសាលារៀន ផងដែរ ។
ជាមួយនឹងអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ កម្មវិធីទូរសព្ទដៃ SIS Cambodia ទំនងនឹងក្លាយជាអនាគតនៃការអប់រំបែបឌីជីថល នៅក្នុងប្រទេសកម្ពុជា៕
-
ចរាចរណ៍៧ ថ្ងៃ ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះក្នុងបុរីឈូកវ៉ា២
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ