Connect with us

ព័ត៌មានជាតិ

គ.ជ.ប បើកសវនាការជាសាធារណៈ នារសៀលនេះ ទាក់ទងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅវេលាម៉ោង​ ២ រសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ នៅ​ទីស្ដីការ គ​.​ជ​.​ប ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​លេខ ០០១ ចុះ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​នេះ​រួមមាន លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប​, លោក នុត សុខុម អនុប្រធាន គ​.​ជ​.​ប និង​សមាជិក គ​.​ជ​.​ប ចំនួន ៥ រូប​ទៀត ជា​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

​បើតាម គ​.​ជ​.​ប បណ្តឹង​ខាងលើនេះ មានកម្ម​វត្ថុ​ប្ដឹងតវ៉ា នឹង​សេចក្ដីសម្រេច​ចុះ​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២២ របស់​ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែលមាន​ដើមបណ្ដឹង​ផ្ទាល់​ឈ្មោះ ដួង វិចិត្រ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤ រូប​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២២ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ ​២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) ទូទាំងប្រទេស បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​ ៣៦ ​បណ្តឹង ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​បណ្ដឹងតវ៉ា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម