ព័ត៌មានជាតិ
អគ្គលេខាធិការអាស៊ាន ប្រកាសគាំទ្រក្រសួងការពារជាតិកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
អគ្គលេខាធិការអាស៊ាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងឆ្នាំ ២០២២នេះ។
ការប្រកាសនេះ គ្រាដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតយលោក លីម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។
នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តែងសេចក្តីសោមន្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចចំពោះលោក លីម ចុក ហ៊ុយ និងគណៈប្រតិភូ ដែលបានមកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ ២០២២នេះ សម្តេចពិជ័យសេនា បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែង រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឲ្យទទួលបានជោគជ័យ។
នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា បានជម្រាបជូន លោកអគ្គលេខាធិការអាអាស៊ានថា ការធ្វើម្ចាស់ផ្ទះប្តូរវេន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ កម្ពុជានឹងរៀបចំកិច្ចប្រជុំចំនួន ១៣ និងបានត្រៀមរៀបចំឯកសារ ធនធានមនុស្ស និងមធ្យោបាយផ្សេងៗ បានរួចរាល់។ ដោយសារប្រទេសកម្ពុជា មានស្ថានភាពល្អ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទើបកម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំ នៅទីស្តីការក្រសួងការពារជាតិថ្មីនេះ និងនៅតាមខេត្តមួយចំនួន។
សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជា បានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក៏ពិតមែន។ ប៉ុន្តែកម្ពុជានៅតែ ត្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ជាពិសេសពីអគ្គលេធិការដ្ឋានអាស៊ាន ទៅលើការងារខ្លឹមសារ និងរដ្ឋបាល។ ដូច្នេះស្នើលោកអគ្គលេខាធិការអាស៊ាន បន្តជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសឯកសារទស្សនទានចំនួន ៣៖
ទី១. កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ាន ទប់ស្កាត់ការឆ្លងដែននៃជំងឺកូវីដ-១៩។ ទី២. ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ។ ទី៣. បង្កើតកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម។
សម្តេចពិជ័យសេនា បានបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ កម្ពុជាទើបទទួលបាន ការស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ១ ពីរុស្ស៊ី និងជប៉ុន តែប៉ុណ្ណោះ។ ដូច្នេះសម្ដេច បានស្នើឲ្យអគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញ និងសម្របសម្រួល ជាមួយប្រទេសដៃគូដទៃទៀត ដើម្បីរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ១ ដែលគ្រោងនឹងរៀបចំនៅបំណាច់ឆ្នាំ២០២២ ខាងមុខនេះ។
នៅក្នុងជំនួបនោះដែរ លោក លីម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សម្តេចពិជ័យសេនា និងបានអបអរសាទរ ចំពោះសម្ដេចពិជ័យសេនា ដែលបានក្លាយជាម្ចាស់ផ្ទះប្តូរវេនរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅឆ្នាំ ២០២២នេះ។
បន្ថែមពីលើនេនេះ លោកអគ្គលេខាធិការអាស៊ាន នឹងចាត់ក្រុមការងារពិសេសមួយក្រុម សហការជាមួយក្រុមការងារក្រសួងការពារជាតិកម្ពុជា ទទួលបន្ទុកកិច្ចការអាស៊ាននេះ។ អគ្គលេខាធិការអាស៊ាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ ២០២២ និងបានប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាង ជាមួយប្រទេសដៃគូទាំងអស់ សំដៅរួមគ្នា ជួយរៀបចំកិច្ចប្រជុំដំណើរការ ឲ្យសម្រេចជោគជ័ជ័៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ