Connect with us

ព័ត៌មានជាតិ

ហេតុអ្វី ការចាក់វ៉ាក់សាំង ដូសទី ៤ មានតែនៅភ្នំពេញ មិនមានតាមបណ្ដាខេត្ត?

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ-១៩ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មន្ត្រី និងគ្រួពេទ្យជួរមុខ ក៏ដូចជាប្រពលរដ្ឋអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ ធ្វើនៅតែក្របខណ្ឌរាជធានីភ្នំពេញសិនទេ ដោយសារវ៉ាក់សាំងប្រើប្រាស់សម្រាប់ដូសទី ៤ នេះមិនអាចបញ្ជូនទៅថ្នាក់ខេត្តក្នុងដំណើរផ្លូវឆ្ងាយបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា កម្ពុជាមិនទាន់ទទួលបានទូប្រព័ន្ធត្រជាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលអាចចល័ត ឬយកទៅតាមបណ្ដាខេត្តបាន ខណៈអង្គការយូនីសេហ្វ កំពុងផ្គត់ផ្គង់ផ្ដល់ជាជំនួយដល់កម្ពុជា ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះបញ្ជាក់ថា៖ “តាមពិតទូប្រព័ន្ធត្រជាក់ចល័តសម្រាប់ដាក់វ៉ាក់សាំងនេះត្រូវមកដំណាលគ្នាជាមួយវ៉ាក់សាំង Pfizer តែដោយសារវ៉ាក់សាំងបានមកដល់មុន។ ដូច្នេះហើយ តាមការសម្រេចចិត្ត និងភាពឆ្លាតវៃរបស់សម្ដេចតេជោ លោកបានអនុញ្ញាតឱ្យផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ តែនៅក្របខណ្ឌរាជធានភ្នំពេញសិនទេ ដើម្បីកុំឱ្យមានការខូចខាតនូវវ៉ាក់សាំង ដោយសារវ៉ាក់សាំងនេះ យើងទទួលបានជំនួយជាង ៣ លាន ២ សែន ដូសប៉ុណ្ណោះ”។

គួរបញ្ជាក់ថា កម្ពុជា បានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី ៤ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ។ គិតត្រឹមថ្ងៃទី ១៧ ខែមករា ម្សិលមិញនេះ កម្ពុជាមានអ្នកទទួលវ៉ាក់សាំងដូសទី ៤ ចំនួន ៩៥ ៧៨៣ នាក់ ក្នុងនោះ មានស្ត្រីចំនួន ៤៤ ៤៣៨ នាក់។

គួររំលឹកថា កាលចុងឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីផ្តល់ផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥ លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំង Pfizer ត្រូវបានដឹកទៅទុកនៅឃ្លាំងកណ្ដាលទាំងអស់ ដោយសារវ៉ាក់សាំងនេះត្រូវការស៊ីតុណ្ហភាពត្រជាក់ខ្លាំង ដក ​​​៨០ អង្សាសេ។ កម្ពុជាមានទូរក្សាវ៉ាក់សាំង ដែលអាចរក្សាសីតុណ្ហភាពត្រជាក់រហូតដល់ ដក ៩០ អង្សាសេ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម