Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ យុវជនជាសសរទ្រូងនិងជាអ្នកបន្តវេនដ៏មានថាមពលក្នុងការអភិវឌ្ឍប្រទេសជាតិ​

បានផុស

នៅ

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានចាត់ទុក​យុវជន​ជា​សសរទ្រូង​និង​ជា​អ្នក​បន្តវេនដ៏​មាន​ថាមពល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចំរើន​។​

លោក​រដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​១៨ ខែមករា ឆ្នាំ​២០២២ ​ខណៈ​លោក​បានអនុញ្ញាត​ឲ្យ​បេក្ខភាព​ជ័យលាភី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី ឆ្នាំ​២០២១-២០២២ ចំនួន១៨​នាក់​ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការក្រសួង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​នោះ លោក​រដ្ឋមន្ត្រីបាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​បេក្ខភាព​អាហារូបករណ៍​ដែល​ទទួល​បានការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែល​អាច​ចាត់ទុកបាន​ថា​ ជា​ឱកាស​ដល់​មានតម្លៃ​មួយ​សម្រាប់​កូន​ខ្មែរ​របស់​យើង​ដែលទទួលបាន​ឱកាស​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ដែលមាន​ភាព​រីក​ចម្រើន​លើ​ផ្នែក​បណ្តុះ​បណ្តា​ល​ធនធានមនុស្ស​មួយ​នេះ​។​

លោក​រដ្ឋ​មន្ត្រី​បាន​មានប្រសាសន៍ថា « នេះ​ជា​បរិបទ​ថ្មី​ប្រចាំជីវិត​របស់​ក្មួយៗ គ្រួសារ​ក្មួយៗ​ផ្ទាល់​ពិតជា​រីករាយ និង​សប្បាយចិត្ត​ណាស់​ចំពោះ​ក្មួយៗ​។​

រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំយុវជន និង​កីឡា ពិត​ជាមាន​មោទនភាព ដែល​បាន​បង្កើត​ឱកាស​នេះជូន​ដល់​ក្មួយៗ​ជា​យុវជន​។ ពូ ជឿជាក់ថា ការ​សិក្សា​របស់​ក្មួយ​នឹង​ទទួលបាន​ជោគជ័យក្លាយជា​មនុស្ស​ថ្មី​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​ពេលនេះ​។ នេះ​ជាការ​តបស្នងដែល​ល្អ​បំផុត​សម្រាប់​ខ្លួនឯង​ផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និង​អ្នកជា​ទី​ស្រលាញ់ ចំពោះ​សាមី​ស្ថាប័ន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ដែល​ផ្តល់​អាហារូបករណ៍​»​។​

លោក​រដ្ឋមន្ត្រីមានប្រសាសន៍​បន្ថែមថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​គោលនយោបាយ​យុវជន ដោយ​យុវជន​ជា​សសរទ្រូងជា​អ្នក​បន្តវេន​របស់​ជាតិ ផ្តល់ជូន​នូវ​ឱកាស​មាស គឺ​សន្តិភាព​, ទទួលបាន​ការ​អប់​រំការបណ្ដុះបណ្ដាល​ជំនាញ​, ទទួលបាន​ការងារ មុខរបរ​, ចូលរួម​ក្នុង​សកម្មភាព​សង្គម​ ទទួលបាន​ការតែងតាំង​តាម​សមត្ថភាព និង​ស្នាដៃ​ជាមួយ​រូបមន្ត​រក្សា​ចាស់​បន្ថែម​ថ្មី ។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​ជាក់ស្តែង​ចលនា​យុវជន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន និង​ជា​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រីកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ដើម្បី​អនាគត​ភ្លឺស្វាង​មួយ​របស់​យុវជន​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា «​សូម​ចាំ​ថា​ឱកាសល្អ​មិនមាន​គ្រប់ពេលវេលា​នោះទេ កត្តា​សុខសន្តិភាព​ជា​គន្លឹះគ្មាន​សន្តិភាព គ្មាន​ការអភិវឌ្ឍ​។ នេះ​ជា​អ្វីដែល​យុវជន​ជា​អ្នក​បន្តវេន ត្រូវ​រៀនសូត្រ​»​។​

លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើដល់​បេក្ខភាព​អាហារូបករណ៍​ដែល​បាន​សិក្សា​នៅ​ប្រទេស​អូស្ត្រាលីត្រូវខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រក្រេប​យកចំណេះ​វិជ្ជា​ពី​ប្រទេស​ដែលមាន​ការរីកចម្រើនលើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​មួយ​នេះ ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​របស់ខ្លួន​។​

ថែរក្សា​សុខភាព ជាពិសេស​ក្នុង​បរិបទ​នៃ​កូ​វីដ​-១៩​នេះ គឺ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ភ្ជាប់​នូវ​វិធាន​អនាម័យ​។ ត្រូវ​ចូលរួម​សកម្មភាព​សង្គម​នានា ជួយ​ផ្សព្វផ្សាយ​សភាពការណ៍​ព័ត៌មាន​ត្រឹមត្រូវ​ពី​កម្ពុជា ​ជាពិ​សេស​គឺ​ត្រូវ​រក្សាបាន​នូវ​សាមគ្គីភាព ទំនាក់ទំនង​គ្នា​ឲ្យ​កាន់តែ​ល្អចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញ​ទៅ​មក​ក្នុងពេល​មាន​អាសន្នចេះ​សម្រប​ខ្លួន​រស់នៅក្នុង​សហគមន៍​ដែលមាន​វប្ប​ធ៌​ម និង​ជាតិ​សាសន៍​ខុសៗ​គ្នា និង​ជូនពរ​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការសិក្សា​របស់ខ្លួន​។​

គួរបញ្ជាក់​ជូន​ថា អាហារូបករណ៍ Australia Awardsគឺជា​អាហារូបករណ៍​អន្តរជាតិ​ដ៏​មាន​កិត្យានុភាព​មួយ​ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​រដ្ឋា​ភិបាល​អូស្ត្រាលី ក្នុង​គោលបំណង​រួមចំណែក​ដល់​តម្រូវការ​អភិវឌ្ឍន៍រយៈពេល​វែង​របស់​ប្រទេស​ជា​ដៃគូ ដោយ​ស្របតាម​កិច្ចព្រមព្រៀង​សកល ទ្វេភាគីនិង​តំបន់​។​ Australia Awardsមាន​គោលបំណង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុជា​ព្រមទាំង​ចូល​រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ លើសពី​នេះទៅទៀត ក៏បានផ្តល់​ឱកាស​សិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈដល់​ប្រជាជន​កម្ពុជា​ដែលមាន​ទេពកោសល្យ និង​ជា​អ្នកដឹកនាំ​ជំនាន់​ក្រោយដែលមាន​បំណង​នាំយក​នូវ​ឥទ្ធិពល​វិជ្ជមាន​មកកាន់​ប្រទេស​របស់​ពួកគេក៏ដូចជា​មានបំណង​ក​សាង​អាជីព​ការងារ​ដែល​រួមចំណែក​ដល់​តម្រូវការ​អភិវឌ្ឍន៍​របស់កម្ពុជា​នាពេល​អនាគត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា១៨ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ២០ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ជីវិតកម្សាន្ដ២៦ នាទី មុន

ម្ចាស់ហាងកាហ្វេ ជប៉ុន ម្នាក់ ត្រូវគេលើកសរសើរថាមានមុខមាត់ដូច V បេះដាក់

ព័ត៌មានជាតិ២៧ នាទី មុន

​កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ នៅតំបន់មួយចំនួន​

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម