Connect with us

ព័ត៌មានជាតិ

ក្រសួង​មិនទាន់​ឆ្លើយតប​ចំពោះការតវ៉ា​លទ្ធផល​ប្រឡងបាក់ឌុប​របស់​បេក្ខជន​ប្រឡង​ធ្លាក់​នៅឡើយ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា នៅមិនទាន់អាចឆ្លើយតបឬមានដំណោះស្រាយចំពោះការតវ៉ារបស់បេក្ខជនប្រឡងធ្លាក់បាក់ឌុបមួយចំនួនដែលទាមទារស្នើសុំក្រសួងធ្វើកំណែវិញ្ញាសារប្រឡងឡើងវិញនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី ១៨មករា នេះថា លោកពុំទាន់អាចអធិប្បាយករណីនេះជូនបាននៅឡើយទេ។

កាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ មានបេក្ខជនប្រឡងធ្លាក់បាក់ឌុបប្រមាណជិត ២០០ នាក់បានប្រមូលផ្តុំគ្នាមុខក្រសួង អប់រំ យុវជន និងកីឡា ទាមទារសុំក្រសួងធ្វើកំណែវិញ្ញាសារប្រឡងឡើវិញដោយសារពួកគាត់មិនអស់ចិត្តនឹងលទ្ធផលប្រឡង។

បេក្ខជន ជី លៀបហេង បានដាក់សំណើរឱ្យក្រសួងសើរើ ពិនិត្យកែឡើងវិញសន្លឹកកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយអះអាងថា ខ្លួនធ្វើបានច្រើនទៅលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា និងបានឃើញចម្លើយអត្រាកំណែ និងសន្លឹកកិច្ចការ ប៉ុន្តែលទ្ធផលបែរជាធ្លាក់។

នេះជាលើកទី២ហើយដែលមានបេក្ខជនប្រឡងធ្លាក់បាក់ឌុបតវ៉ាលទ្ធផលប្រឡង ខណៈលើកទី១ធ្វើឡើងក្នុងសម័យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១៩ សីហា ឆ្នាំ២០១៩ កន្លងទៅដោយពេលនោះបេក្ខជនមួយចំនួនបានធ្វើកាតវ៉ាចំពោះលទ្ធផលប្រឡងរបស់ពួកគេដោយមានបេក្ខជនខ្លះតវ៉ាឲ្យក្រសួងអប់រំសើររើលទ្ធផលប្រឡងឡើងវិញ និងបេក្ខជន​​ខ្លះទៀតចង់ឲ្យក្រសួងពិនិត្យឡើងវិញនូវមុខវិជ្ជាមួយចំនួនដែលពួកគេទទួលបាននិទ្ទេសមិនសូវល្អដូចជាគណិតវិទ្យា ភាសាខ្មែរនិងមុខវិជ្ជាផ្សេងៗទៀតជាដើម។

ជាលទ្ធផលក្រសួងអប់រំបានការសម្រេចបង្កើតគណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ានេះផងដែរ។ ប៉ុន្តែសម្រាប់សម័យប្រឡង ២៧ធ្នូ ២០២១ នេះគេមិនដឹងថា តើក្រសួងនឹងបង្កើតគណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ាដូចឆ្នាំ២០១៩កន្លទៅយ៉ាងណានោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម