Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កំណត់​យក​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ថ្ងៃទី​២៩ ខែធ្នូ ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ ដោយ​មិន​ឈប់សម្រាក

បានផុស

នៅ

មាន​រយៈពេល​២៣​ឆ្នាំ​ហើយ ដែល​ម្ពុ​ជា​បានកំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ដោយ​មិន​មានការ​បង្ហូរឈាម និង​ទទួលបាន​សន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​ឆ្លងកាត់​នូវ​ដំណាក់កាល សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដំណាក់កាល​សង្គ្រាម​ផង ចរចា​ផង រហូតដល់​ការលេចឡើង​នៃ​វត្តមាន​របស់​នយោបាយ​ឈ្នះ ឈ្នះ​។

ដើម្បី​ដឹងគុណ ក​ត្ត​ញ្ញូ និង​ចងចាំ​គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ​មួយ​កំណត់​យក​ទិវា​នយោបាយ​ឈ្នះ ឈ្នះ​ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ ដោយ​មិន​ឈប់សម្រាក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​១៨ ខែមករា នេះ បាន​បញ្ជាក់ថា ទី​១. គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវ​កំណត់​យក​ទិវា​នយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី​២៩ ខែធ្នូ ​ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ ដោយ​មិន​ឈប់សម្រាក ចាប់ពី​ឆ្នាំ​២០២២​តទៅ ។ ទី​២. គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវ​រៀបចំ​ចង​បដា ពាក្យស្លោក ដើម្បី​អបអរសាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ដែលមាន​ខ្លឹមសារ​ថា “​អរគុណ​សន្តិភាព ! អរគុណ​នយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណ​ស្ថាបនិក ម​គ្គុ​ទ្ទេស​ក៏​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ ! “ ។​

គួររំលឹកថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល និង​សាលប្រជុំ ទីស្ដីការក្រសួង​ការពារជាតិ​ថ្មី សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ពិនិត្យ និង​ដាក់ “​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ថ្ងៃទី​២៩ ខែធ្នូ​” ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​របស់​កម្ពុជា ដើម្បី​រំលឹក​ដល់​ការបង្រួបបង្រួម​ជាតិ បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា និង​នាំមក​នូវ​សន្ដិភាព​ពេញ​ផ្ទៃ​ប្រទេស​។

​គិត​ត្រឹម​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ មាន​រយៈពេល​២៣ ឆ្នាំ​ហើយ ដែល​កម្ពុជា​រកបាន​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​។ ការបិទ​បញ្ចប់សង្គ្រាម​ហែកហួរ និង​ការបែកបាក់​ជាតិ​នេះ បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ នយោបាយ​ឈ្នះ ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​នឹង​នាំមក​នូវ​ការធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចិរភាព​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម