Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញសង្គ្រាះបន្ទាន់កុមារឈ្លក់គ្រាប់ទៀបចូលទងសួតដោយជោគជ័យ

បានផុស

នៅ

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានជួយសង្គ្រោះបន្ទាន់កុមារអាយុ ៤ឆ្នាំម្នាក់ ឈ្លក់គ្រាប់ទៀប ចូលក្នុងទងសួតខាងស្តាំ មកពីខេត្តស្វាយរៀង ទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផេកផ្លូវការឈ្មោះ Dr Beat Richner បានសរសេរថា«ក្មេងប្រុសតូច អាយុ៤ឆ្នាំ មកពីខេត្តស្វាយរៀង ចូលមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយដង្ហក់ស្ទះខ្យល់ដង្ហើមយ៉ាងធ្ងរបំផុត បណ្តាលមកពីឈ្លក់គ្រាប់ទៀប ចូលក្នុងទងសួតស្តាំ អរគុណក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ និងក្រុមវះកាត់ ដែលបានជួយជីវិតមួយនេះ»។

គ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ឋា ក៏បានក្រើនរំឮក ដល់មាតាបិតា អាណាព្យាបាលរបស់កូនតូចៗ សូមប្រុងប្រយ័ត្នពេលឲ្យកូនៗញ៉ាំផ្លែទៀប (គ្រាប់ទៀបជាមូលហេតុឈ្លក់បំពង់ខ្យល់ដង្ហើមកូនតូច។

សូមបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ របស់មន្ទីរពេទ្យគន្ធបុប្ឋា គឺមិនត្រូវបានគិតថ្លៃនោះទេ។ ទោះយ៉ាងណា មន្ទីរពេទ្យគន្ធបុប្ឋា បានសង្កត់ធ្ងន់ថា« រាល់១ដុល្លាររបស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត»។ បើតាមន្ទីរពេទ្យ បានបញ្ជាក់ថា មូលនិធិគន្ធបុប្ឋាស្វីស បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២មកម្លេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម