Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល បញ្ចប់ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករព្យួរកិច្ចសន្យាការងារ ក្នុងវិស័យកាត់ដេរ ចាប់ពីខែ​មករានេះតទៅ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាមេរិក ក្នុង ១ ខែ សម្រាប់កម្មករ និយោជិត ដែលព្យួរកិច្ចសន្យាការងារ ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប គិត​ចាប់ពី​ខែមករា ឆ្នាំ​២០២២ តទៅ​។​ ចំណែក​កម្មករនិយោជិត​ ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅតែ​ទទួលបាន​ប្រាក់​ឧ​ប​ត្ថ​ម្ដ​ដដែល រហូតដល់​វិស័យនេះ​មាន​សភាព​ធូរស្បើយ​ជាង​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ​និង​បណ្តុះ​ប​ណ្តា​ល​វិជ្ជាជីវៈ ​ដែល​ចុះផ្សាយ​កាលពី​យប់​ថ្ងៃទី​ ១៨​ មករា បានជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ជ្រាបថា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការអនុវត្ត​វិធានការ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០​ ដុល្លារ​អាមេរិក ក្នុង​ ១ ​ខែ សម្រាប់​កម្មករ និយោជិត​ដែ ល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប គិត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ តទៅ​ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ត្រូវបាន​គ្រប់គ្រង​ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ ដែល​ធ្វើឱ្យ​រោងចក្រ សហគ្រាស ភាគច្រើន​បានចាប់ផ្តើម​មានដំណើរ​ការ​ជា​ប្រក្រតី​ឡើងវិញ ។

​ក្រសួងការងារ​បា​នប​ន្ត​ថា​ចំណែក​បងប្អូន​កម្មករ​និយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ទទួលបាន​ប្រាក់​ឧ​ប​ត្ថ​ម្ដ​ដដែល រហូតដល់​វិស័យនេះ​មាន​សភាព​ធូរស្បើយ​ជាង​នេះ​។​ ​​ក្រសួង​បាន​បន្តទៀតថា ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ត្រូវអនុវត្ត​ការព្យួរ​កិច្ចសន្យាការងារ ស្របតាម​ខ្លឹមសារ​មាត្រា​ ១ និង ៧២ នៃ​ច្បាប់​ស្តីពី​ការងារ ឬ​តាម​ការព្រមព្រៀង​គ្នា​រវាង​និយោជក និង​កម្មករនិយោជិត​។

​​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បើកប្រាក់​ឧបត្ថម្ភ​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​លើក​ទី​ ៧៦ ដែលជា​លើកចុងក្រោយ​កាលពី​ថ្ងៃទី ២៣ ខែធ្នូ​ ឆ្នាំ ២០២១ សរុប​ចំនួន ៣៤០៩ នាក់​នៅ​រោងចក្រ សហគ្រាស ចំនួន​ ៤៦ ​ក្នុងនោះ​វិស័យ​កាត់ដេរ​មា ន​៣ និង​វិស័យ​ទេសចរណ៍​មាន ៤៣​ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម