កម្មវិធីមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង នៅឆ្នាំ២០២០នេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនីស ប្រទេសទុយនីស៊ី ហើយកិច្ចប្រជុំនេះ មានការចូលរួមប្រជុំដោយផ្ទាល់និងការប្រជុំតាមរយៈការបញ្ជូនរូបភាពនិងសំឡេង មកពីបណ្តាលទីក្រុងចំនួន១៣០ស្មើនិង១៣០ប្រទេស ដែលជាទីក្រុងប្រើប្រាស់ភាសាបារាំង បើទោះបីលើពិភពលោកប្រឈមនឹងដោយឡែកនៅល្ងាចថ្ងៃទី០៩ធ្នូនេះ។
សម្រាប់ទីក្រុងភ្នំពេញ បានបើកកិច្ចប្រជុំនេះ តាមរយៈការបញ្ជូនរូបភាពនិងសំឡេង នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សាក្នុងកម្មវិធីមហាសន្និបាតនេះ។ កិច្ចប្រជុំត្រូវបានបែងចែកជា៣ផ្នែកធំៗ ទី១. សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់។ ទី២. កិច្ចប្រជុំការិយាល័យកន្ត្រៃលើកទី៩២ របស់សមាគមAIMF ។ ទី៣. កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រី ANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាត ស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់នេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគមAIMF ហើយ សមាគមAIMFតែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេសក្រោមប្រធានបទដាច់ដោយឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀតសម្រាប់ឆ្នាំ២០២០នេះ។ សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីតាល់។ ទីក្រុង ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដោយផ្ទាល់និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះ ក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។
គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMFនិងធ្វើឡើងក្រោមអធិបតីភាពលោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អភិបាលរាជធានី និងភរិយា បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩