Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រួលឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញដល់មូលដ្ឋាន និងរោងចក្រ

បានផុស

នៅ

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ក្រសួងសុខាភិបាលបានប្ដូរយុទ្ធសាស្ត្រថ្មី ដោយរៀបចំជួយសម្រួលការផ្ដល់សេវាចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យកាន់តែខិតជិតមូលដ្ឋានដល់ភូមិប្រជាពលរដ្ឋ និងកម្មកររោងចក្រដែលពិបាកធ្វើដំណើរមកចាក់វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យដឹងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះថា ដើម្បីសម្រួលការលំបាកក្នុងការមកទទួលវ៉ាក់សាំងដូសជំរុញ អាជ្ញាធរ និងមន្ទីរសុខាភិបាលបានសហការគ្នាធ្វើជំរឿនអ្នកបាន និងមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ហើយនៅពេលឆាប់ៗខាងមុខនេះមន្ទីរសុខាភិបាល នឹងរៀបចំក្រុមការងារដើម្បីទៅចាក់វ៉ាក់សាំងដូសជំរុញទៅដល់មូលដ្ឋាន សាលារៀន និងរោងចក្រ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា បញ្ហាដែលនឹងដោះស្រាយរួមគ្នាចំពោះកម្មកររោងចក្រ ដោយសារពួកគាត់រវល់ការងារ ម៉្យាងទៀតម្ចាស់រោងចក្រខ្លះអនុញ្ញាតឱ្យកម្មករទៅចាក់វ៉ាក់សាំង ទាល់តែកម្មករធ្វើការរួចរាល់ ឯម្ចាស់រោងចក្រខ្លះកំណត់រយៈពេលចម្លោះម៉ោងឱ្យកម្មករទៅចាក់វ៉ាក់សាំង ហើយកម្មករខ្លះបានចាក់វ៉ាក់សាំងរួច ប៉ុន្តែមានតែចុងសន្លឹក មិនទាន់មានកាតចាក់វ៉ាក់សាំង ហើយត្រូវយកចុងសន្លឹកទៅប្ដូរវ៉ាក់សាំងជាដើម ដែលត្រូវការចំណាយពេល ឬខុសម៉ោងក្រុមគ្រូពេទ្យផ្ដល់វ៉ាក់សាំង នាំឱ្យជាបញ្ហាក្នុងការរាំងស្ទះការចាក់វ៉ាក់សាំង។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះ បានស្នើរដ្ឋបាលខេត្ត ក្រសួង និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្រួលការងារខាងលើជាមួយភាគីរោងចក្រ ហើយជូនដំណឹងមក លេខាធិការដ្ឋាន របស់ ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីមន្ទីរសុខាភិបាលខេត្តរៀបចំក្រុមការងារទៅចាក់វ៉ាក់សាំង ដូសជំរុញ ទៅដល់រោងចក្រតែម្ដង ហើយក៏អាចពិនិត្យ និងផ្ដល់វ៉ាក់សាំងដល់អ្នកមិនទាន់ចាក់ដូសទី២ ឬដូសទី១ ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៨៩,៤៩%។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា៖ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៦៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១០៣,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម