Connect with us

ព័ត៌មានជាតិ

​​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​លា​ឈប់​មន្រ្តី​រាជការ​​សាលា​ខេត្ត​បាត់ដំបង​មួយ​រូប

បានផុស

នៅ

ខេត្តបាត់ដំបង៖ មន្រ្តី​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​ការ​លាឈប់មន្រ្តី​រាជការ​ខេត្តមួយ​រូប រហូត​មាន​ការ​ចោទប្រកាន់​កា​ររើសអើងបក្សពួកក្នុង​អង្គភាពការងារ​ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសាររយ:ពេលចុងក្រោយសាលាខេត្តបានរៀបចំរបៀបរបប និងពង្រឹងការងារនៅថ្ងៃទី១៨ខែមករា រដ្ឋបាលខេត្តបានចេញលិខិតអញ្ជើញមន្ត្រីឈ្មោះលី ឌីនូរី ដែលអវត្តមានមិនបានចូលមកបំពេញការងារជាច្រើនថ្ងៃ ដើម្បីមកបំភ្លឺពីមូលហេតុនិងចង់ដឹងពីគោលបំណងដែលមន្ត្រីរូបនេះមិនមកធ្វើការងារ។

លោកបន្តថា ស្របពេលខាងរដ្ឋបាលបានចេញលិខិតអញ្ជើញ ក៏ស្រាប់តែមន្ត្រីឈ្មោះលី ឌីនូរី បានដាក់ពាក្យស្នើសុំលាឈប់ពីការងារតែម្តង ដែលនេះវាជាសិទ្ធរបស់បុគ្គលខ្លួនគាត់តែប៉ុណ្ណោះក្នុងការសម្រេចចិត្តណាមួយ។

លោកលី ឌីនូរី កម្ពុជាថ្មីមិនអាចសុំការបកស្រាយថាយ៉ាងណានៅឡើយ ដោយគ្មានប្រភពណាមួយនឹងធ្វើការទំនាក់ទំនងបាន។

បើទោះបីយ៉ាងណាលោកនាយករដ្ឋបាលសាលាខេត្តបានប្រាប់ថា ចំពោះមុខរដ្ឋបាលខេត្តក៏នឹងអញ្ជើញបុគ្គលខាងលើដើម្បីឲ្យមកបញ្ជាក់ឲ្យបានច្បាស់ជុំវិញការលើកឡើងដោយចោទប្រកាន់ដល់ស្ថាប័នពាក់ព័ន្ធនឹងការនិយមបក្សពួកនេះ។

មន្ត្រីដែលបានលាឈប់ពីសាលាខេត្តបាត់ដំបងគឺលោកលី ឌីនូរី ឋានន្តរសក្តិវរៈមន្ត្រីថ្នាក់លេខ២នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ បើ​តាមលិខិត​ដាក់ពាក្យលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកនិយមក្នុងសាលាខេត្តបាត់ដំបង។

បើយោងតាមពាក្យស្នើសុំលាឈប់ពីការងារដែលលោកលី ឌីនូរី គោរពជូនសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២២ បាន​បញ្ជាក់ថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង។

ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ។

លិខិតលាឈប់ពីការងាររបស់មន្ត្រីរូបនេះបានធ្វើឡើង ស្របពេលគ្នាបន្ទាប់ពីរដ្ឋបាលសាលាខេត្តបាត់ដំបងនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ បានចេញលិខិត១ច្បាប់អញ្ជើញលើកទី១ដល់លោកលី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិកក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម