Connect with us

ព័ត៌មានជាតិ

ឱកាស​ល្អ​ត្រឹម ៣ ខែ​ ទស្សនា​​សត្វ​ស្លាបកម្រ​​ច្រើន​ប្រភេទ​នៅ​ព្រែកទាល់

បានផុស

នៅ

ខេត្តបាត់ដំបង÷«ព្រែកទាល់» ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាបជាមួយជម្រកសត្វស្លាបដ៏ធំនិងគួរឲ្យទាក់ទាញភ្ញៀវទេសចរ។

លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងថា តំបន់ខាងលើនេះជាកន្លែងមួយ​ដែលប្រមូលផ្តុំសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់​ទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានចំងាយ ៩៨ គមពីទីរួមខេត្ត ការ​ធ្វើដំណើរតាមផ្លូវទឹកមានសក្តានុពលពិសេសសម្រាប់បម្រើ​ដល់​ចក្ខុភ្ញៀវទេសចរមានដូចជា សត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក (ព្រៃរនាម) ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោក និងមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

នៅក្នុងចន្លោះខែធ្នូដល់ខែកុម្ភៈ ភ្ញៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានានៅពេលដែលទឹកចាប់ផ្តើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែកុម្ភៈប៉ុន្តែភ្ញៀវក៏អាចឃើញមានសត្វទាំងនេះនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាន​នោះទេ។

លោកបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹមនិងពេលរសៀល។ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះភ្ញៀវ ត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ ភ្ញៀវអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បានជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ១៥ទៅ២០ដុល្លារតែប៉ុណ្ណោះ។

សម្រាប់ការទស្សនានៅទីនោះ អ្នកទេសចរអាចនឹងចំណាយច្រើនបន្តិច ព្រោះភ្ញៀវត្រូវធ្វើដំណើរតាមទូកហើយតម្លៃក៏​មិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកទៅទស្សនាត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាសឬកំពង់ផែមេជ្រៃ(អាស្រ័យទៅលើកម្ពស់ទឹក)ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ(អាចជិះបានពី៣ទៅ៤នាក់)។

ពេលទៅដល់ទីនោះអ្នកទស្សនាត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃនិងសត្វស្លាប(រយៈពេលប្រហែលមួយម៉ោង)។ សម្រាប់ការចំណាយរបស់អ្នកទស្សនានៅតំបន់ទេសចរណ៍ព្រែកទាល់គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ។
លោកតុន .ណៃប្រធានសហគមន៍អេកូទេសចរណ៍បានឲ្យដឹងដែរថា:ឃុំកោះជីវាំងមានចំនួន៥ភូមិមានប្រជាពលរស់នៅចំនួន២៦០៧គ្រួសារស្មើនិងមនុស្សរាយចំនួន១៣,៣៩៤នាក់។លោកបន្តថាពាក់ព័ន្ធនិងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះមាន៣ជាសំខាន់មានដូចជា:១,អាស្រ័យផលលើនេសាទជាលក្ខណះគ្រួសារដែលជាអាថិភាពជាចម្បងទី២,វារីវប្បកម្មផ្នែកចិញ្ចឹមត្រី,អន្ទង់,សត្វក្រពើជាដើមនិងទី៣លើវិស័យទេសចរណ៍ដែលធ្វើឲ្យជីវភាពគហរួសារពួកគាត់បានល្អប្រសើក្នុងការរស់នៅប្រចាំថ្ងៃ។

លោកបន្តថា:សម្រាប់តំបន់សហគមន៍អេកូទេសចរណ៍ព្រែកទាល់ក្នុងស្រុកឯកភ្នំគិតចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០០២១មានភ្ញៀវជាតិមកទស្សនាកម្សាន្តចំនួន២១៣២នាក់និងភ្ញៀវបរទេសចំនួន៦៥នាក់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម