Connect with us

ព័ត៌មានជាតិ

​អ្នកចង់​រៀន​ជំនាញ​វិស្វករ​ត្រូវមាន​មូលដ្ឋាន​អ្វីខ្លះ?​​

បានផុស

នៅ

​លោក ទុន សុភី អតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈផ្នែកសំណង់ស៊ីវិល​បាន​​ចែក​រំលែក​នូវបទពិសោធន៍​​ថា​ យុវជនដែល​មាន​បំណងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រូវមានមូលដ្ឋានវិទ្យាសាស្ត្រដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ដើម្បីជាមូលដ្ឋានក្នុងការគណនាច្រើនដំណាក់កាលនៅថ្នាក់ឧត្តមសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែម​​ថា សម្រាប់រូបលោក ជំនាញវិស្វកម្មសំណង់ស៊ីវិល មិនពិបាកនោះទេ ដោយសារតែលោក មានមូល​ដ្ឋានគ្រឹះ​តាំងពីថ្នាក់វិទ្យាល័យ។ លោកថា សម្រាប់​អ្នកដែលពិបាក ដោយសារតែពួក​គាត់មិន​បានត្រៀមខ្លួនតាំងពីក្រោម។ លោក សុភី ប្រាប់ថា ការងារក្នុងវិស័យសំណង់មានច្រើន ដូចជា ការ​ងារ​ការដា្ឋន និងអូហ្វីស ការងារវាស់វែងដី ដែកបេតុងជាដើម។

លោក ជិននី លីហ៊ាង អតីតនិស្សិតវិស្វកម្មសំណង់ស៊ីវិល នៅសាលាតិចណូ ក៏បានឱ្យដឹងដែរថា មូលដ្ឋានសំខាន់ នៃមុខជំនាញវិស្វករ គឺគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសារអង់គ្លេស ដោយ​សារតែឯកសារភាគច្រើនជាភាសារបរទេស។ បុគ្គលិកផ្នែកគ្រប់គ្រងការដ្ឋានរូបនេះ បញ្ជាក់ថា មុខវិជ្ជានេះមានការលំបាក ហើយប្រសិនបើអ្នកគ្មានមូលដ្ឋានគ្រឹះ គណិតវិទ្យា រូបវិទ្យា​នោះ​ទេ កាន់​តែពិបាក។

ទោះជាយ៉ាងណា លោក ទុន សុភី និងលោក ជិននី លីហ៊ាង អះអាងប្រាប់កម្ពុជាថ្មីថា ជំនាញវិស្វករ មានតម្រូវការទីផ្សារការងារច្រើន ដោយសារតែប្រទេស​កម្ពុជា ជាប្រទេស​អភិវឌ្ឍន៍ ដែលមានតម្រូវ​ការសំណង់ច្រើន ដូចជាស្ពាន បុរី ផ្ទះល្វែង សំណង់ធំៗ ខុនដូជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម