ព័ត៌មានជាតិ
មានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលចុះបំពេញការងារ មិនបានយកចិត្តទុកដាក់ លទ្ធផលការងារគឺស្មើនឹងសូន្យ
ភ្នំពេញ ៖ បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលដែល ចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារដែលបាននឹងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើងគឺស្មើនឹងសូន្យ។
នេះជាប្រសាសន៍លើកឡើងរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មសិក្សាការីនៃសាលភូមិន្ទរដ្ឋបាលឆ្នាំ២០២១ចំនួន១០នាក់ សាលារាជធានីភ្នំពេញ នារសៀលទី១៩មករាឆ្នាំ២០២១នេះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ លើ ការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសម្តេចយល់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សនឹងអាចកសាងប្រទេសជាតិមួយ រឹងមាំនិងរីកចម្រើនជឿនលឿន។ ជាក់ស្ដែងក្រោយឆ្នាំ១៩៧៩ ពោលគឺនៅថ្ងៃទី២៤ខែមករាឆ្នាំ ១៩៧៩ កម្ពុជាបានបើកបវេសនកាល ដើម្បីឲ្យមានការសិក្សាឡើងវិញ ក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្ស។
លោកបន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្សទោះបី អ្នកនោះ ចេះដឹងក្នុងកម្រិតណាក៏ដោយ បើពេលចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារនោះទេ នោះការងាររបស់យើង ស្មើនឹងចំណុចសូន្យ ។ ដូច្នេះលោកស្នើឲ្យមានការខិតខំប្រឹងប្រែងបំពេញការងារអោយល្អប្រសើរ នោះសង្គមជាតិយើងក៏រីកចម្រើនទៅតាមនោះដែរ។
លោកបញ្ជាក់ផងដែរថា ការខិតខំបំពេញការងារដោយប្រើចំណេះដឹងរបស់យើងប្រៀបបាននឹងការសំលៀងកាំបិតអញ្ចឹងដែរ មានន័យថា បើយើងមិនយកចំណេះដឹង មកប្រើប្រាស់ទេ ចំណេះដឹងនោះនឹងទទួលរងនូវការរិចរិល។លោកសុំឲ្យប្អូនៗ ជាកម្មសិក្សាការីនៃសាលភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សាទាំងនេះ ទៅបម្រើប្រជាពលរដ្ឋឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសូមឱ្យបងប្អូន ទាំងអស់មានមហិច្ឆតាខ្ពស់ធ្វើយ៉ាងណាខិតខំរៀនសូត្រថែមទៀតស្របទៅ មហិច្ឆតារបស់សម្ដេចតេជោហ៊ុន សែន គឺចង់ឲ្យប្រទេសកម្ពុជាមាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅដោយភាពសុខសាន្ត។
លោកក៏បានស្នើឱ្យបងប្អូន មានការចែករំលែកចំណេះដឹងជូនទៅអ្នករួមការងារ ជាមួយគ្នា សាមគ្គីភាពគ្នា ឲ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណារួមគ្នា កសាងប្រទេសយើងឲ្យបានរីកចម្រើននិងរឹងមាំ។យើងត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះគ្រប់កិច្ចការងារក្នុងនាមជាមន្ត្រីរាជការត្រូវតែ នៅកៀកជិត ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ពោលគឺ ពេលដែលបងប្អូនប្រជាពលរដ្ឋត្រូវការគឺយើងអាចជួយពួកគាត់បានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា កម្មសិក្សាការីទាំង១០នាក់នេះបានបញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១ ក្រោយពី បានសិក្សារៀនសូត្រអស់រយៈពេល៩ខែ នៅសាលាភូមិន្ទរដ្ឋបាល ដោយបានសិក្សាកាលពីខែកុម្ភៈ រហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យនៅខែធ្នូឆ្នាំ ២០២១ បើទោះបីជាការសិក្សាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩យ៉ាងណាក្តី៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?