Connect with us

ព័ត៌មានជាតិ

សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ រដ្ឋបាល​ខេត្ត​បាត់ដំបង ទៅលើ​ការ​លា​ឈប់​របស់​មន្ត្រី​សាលាខេត្ត

បានផុស

នៅ

បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តី​បំ​ភ្លឺ​ជូន​សាធារណជន ឆ្លើយតប​ទៅនឹង ការចោទប្រកាន់​ដែលថា រដ្ឋបាលខេត្ត​បាត់ដំបង​ធ្វើ​ការនិយម​បក្សពួក ទើប​ធ្វើឱ្យមាន​មន្ត្រី​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ដែល កម្ពុ​ជាថ្មី ទើប​ទទួលបាន រដ្ឋបាលខេត្ត​បាត់ដំបង​បាន​អះអាងថា លោក លី ឌី​នូ​រី បច្ចុប្បន្ន​ជាម​ន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង ដែល​កន្លងមក​ធ្លាប់​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​អភិបាលស្រុក​ថ្មគោល ប៉ុន្តែ​ដោយសារតែ​ភាព​អសកម្ម​ក្នុងការ​បំពេញ​តួនាទី​របស់លោក និង​ការអនុវត្ត​តួនាទី ភារកិច្ច​មិន​ចុះសម្រុង ជាមួយ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋបាល​ស្រុក​ថ្មគោល​ផង​និង​ពុំ​បានមក​បំពេញ ភារកិច្ច​នៅ​អង្គភាព​ឲ្យ​បាន​ជាប់លាប់​ផង​នោះ ទើប​ក្រសួងមហាផ្ទៃ​បាន​ផ្ទេរ​ភារកិច្ច​មកជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អវត្តមាន​គ្មាន​ច្បាប់​ពី ២​ទៅ​៣​ថ្ងៃ ជាពិសេស ក្នុង​រយៈពេល​០២​សប្តាហ៍ ចុងក្រោយ សាមីខ្លួន​បាន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា ដោយ​គ្មាន​មូលហេតុ និង​គ្មាន​ការជូនដំណឹង មក​អង្គភាព​សាមី ទើប​ត្រូវបាន​រដ្ឋបាល​ខេត្ត​ធ្វើលិខិត​អញ្ជើញ​លើក​ទី​១ ដើម្បី​ឲ្យ​លោក លី ឌី​នូ​រី មក បំពេញការងារ​ដើម្បី​ទុក​ឱកាស​ឲ្យ​មន្ត្រី​រូបនេះ​កែប្រែ​កំហុស​ខ្លួន​ឡើងវិញ​។

ប៉ុន្តែ​ផ្ទុយទៅវិញ លោក​ពុំបាន​ចូលមក​បង្ហាញខ្លួន​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​តាម​ការអញ្ជើញ​ដើម្បី​សាកសួរ​ព័ត៌មាន​នោះទេ បែរជា​ធ្វើការ​បង្ហោះ​សារ និង​រូបភាព​នៅលើ​គណនី​ហ្វេ​ស​បុក​របស់ខ្លួន ដែល​នាំ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​ថែមទៀត​។ សូម​អាន​ខ្លឹមសារ​ទាំងស្រុង ជុំវិញ​ការសុំ​លាឈប់​ពី​មន្ត្រីរាជការ​ស៊ីវិល​របស់លោក លី ឌី​នូ​រី៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម