Connect with us

ព័ត៌មានជាតិ

អ្នក​វិ​និ​យោ​ចិន​ម្នាក់​ ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ទើប​ជាប់​បាក់​ឌុប​ចំនួន​១០០​កន្លែង

បានផុស

នៅ

លោក ចេ​ន ហ្ស៊ី​ជា​អ្នកវិនិយោគ​ចិន​ម្នាក់​ដែល​មាន​កេ​រ្តិ៍​ល្បីល្បាញ​ដែល​កំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បានផ្តល់​អាហារូបករណ៍​ចំនួន​១០០ កន្លែង​ដល់​សិស្ស​ដែល​ទើប​ជាប់​បាក់​ឌុប​ថ្មីៗ​នេះ​ឱ្យ​បន្ត​ការសិក្សា​មុខវិជ្ជា​ផ្សេងៗ​នៅតាម​សាកលវិទ្យាល័យ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​។​

អាហារូបករណ៍ ចេ​ន ហ្ស៊ី នេះ​ជា​កម្មវិធី​មួយ​ដែលមាន​ការសហការ​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​មូលនិធិ​ព្រី​នស៍​។

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​ចុះ​ថ្ងៃទី​១៩​មករា​នេះ​បានឱ្យដឹងថា​សិស្ស​ដែល​ទទួលបាន​អាហារូបករណ៍​នេះ​នឹង​ទទួល​បានការ​ចេញថ្លៃ​សិក្សា​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​និង​ឱកាស​ការងារ​ក្រៅ​ម៉ោង​ហើយ​សិក្សា​ទៅលើ​មុខវិជ្ជា​ចំនួន​៦​ក្នុងនោះ​រួមមាន​ព័ត៌មានវិទ្យា​, វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​,​ធុរកិច្ច​អន្តរជាតិ​,​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​ទូរគមនាគមន៍​ដែល​មុខវិជ្ជា​ទាំងនេះ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ចំណែក មុខវិជ្ជា​សំណង់​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​និង​មុខវិជ្ជា​សេដ្ឋកិច្ច​ឌីជីថល និង​បដិសណ្ឋារកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តីប្រកាស​ព័​ត៍​មាន​ដដែល​បាន​បន្តថា​កាលបរិច្ឆេទ​បិទ​បញ្ចប់​ទទួល​ពាក្យស្នើសុំ​អាហារូបករណ៍ ចេ​ន ហ្ស៊ី​នឹង​ប្រព្រឹត្តិ​ទៅ ត្រឹម​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២​។​

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ សូម​បំពេញ និង​ដាក់ពាក្យ​តាមរយៈ​ការ​ស្កែ​ន QR កូដ ដែលមាន​ភ្ជាប់​នៅក្នុង​ផ្ទាំង​រូបភាព ឬ​តាមរយៈ​តំណរ​ភ្ជាប់ www.phg.moe/czs ។ កម្មវិធី​អាហារូបករណ៍​នេះ គឺ​សម្រាប់តែ​សិស្ស​ថ្នាក់​ទី ១២ សញ្ជាតិ​ខ្មែរ ដែល​បាន​ប្រលង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​សិក្សា ២០២១ តែប៉ុណ្ណោះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម