Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី ​៖ ​សន្តិភាព​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធា ប្រទេស​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ

បានផុស

នៅ

កែប ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ចាប់តាំងពី​កម្ពុ​ជាមាន​សន្តិភាព​ពេញ​បរិបូរណ៍​នៅ​ឆ្នាំ ១៩៩៨ មក ប្រជាជន​មាន​ជីវភាព​កាន់តែ​ប្រសើរ ផលិតផល​សរុប​ប្រពល​រដ្ឋ​ម្នាក់ៗ កើន​ពី​២០០​ដុល្លារ ដល់​ជិត​១៦០០​ដុល្លារ ក្នុង​មួយឆ្នាំ សុខភាព​ល្អ​ជាង​មុន អាយុ​អាច​រស់​បានជា​មធ្យម​ជាង​៧០​ឆ្នាំ ហើយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំពង់ផែ​កែប កោះទន្សាយ ស្ថិត​នៅ​ក្នុង​សង្កាត់​កែប ក្រុងកែប នៅ​ថ្ងៃទី​១៩ ខែ​កម​រា ឆ្នាំ​២០២២​នេះ ឯកឧត្តម​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា សន្តិភាព​ដែល​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន យកមក​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានទេ ព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​កសាង​សមិទ្ធផល​ជាច្រើន ប្រទេស​អភិវឌ្ឍ​លើ​គ្រប់​វិស័យ បង្កើន​ឱកាស​ការងារ កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចាប់​ទាំងពី​មាន​សន្តិភាព​ពេញបរិបូរណ៍​នៅ​ឆ្នាំ​១៩៩៨ មក ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ចាប់ផ្តើម​ប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​។ ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើន​ឡើងជា​បន្តបន្ទាប់ សុខភាព​ក៏​កាន់តែ​ល្អ ហើយ​រស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ មាន​សេរីភាព​ពេញលេញ​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​បន្ថែមថា ទោះ​ស្ថិតក្នុង​អន្តរកាល​នៃ​វិបត្តិ​កូ​វីដ​-១៩ ក្រៅពី​វិស័យ​ទេសចរណ៍ វិស័យ​ផ្សេងៗ​នៅតែ​បន្តដំណើរ​ការអភិវឌ្ឍ​ន៍ ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុងបើក​ការដ្ឋាន​សាងសង់ ពង្រីក បង្កើន​គុណភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្ល​ល់​ជាច្រើន​ខ្សែ​នៅ​ទូទាំងប្រទេស ផ្លូវដែក ស្ពាន ព្រលានយន្តហោះ​៣​កន្លែង ហើយ​បាន​នឹង​កំពុង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ទាំងនោះ​ជា​បណ្តើរៗ​ផងដែរ​។

​ឯកឧត្តម​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា​កំពង់ផែ​កោះទន្សាយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១,២​លាន​ដុល្លារ ។​កំពង់ផែ​ទេសចរណ៍​កោះទន្សាយ​មាន​សារសំខាន់​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេសជិតខាង ពិសេស​ងាយស្រួល​ដល់​ទេសចរណ៍​ក្នុង​ការចូល​ចត​ពេល​ទៅ​លម្ហែ​កម្សាន្ត​នៅលើ​កោះទន្សាយ និង​កោះ​ចំនួន​១១​កន្លែង​ផ្សេងទៀត នៃ​ដែនសមុទ្រ​ខេត្ត​កែប ៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម