Connect with us

ព័ត៌មានជាតិ

​បីកន្លែង​ល្បី​បំផុត​​នៅ​ខេត្តព្រៃវែង បើ​បាន​ទៅ​លេង​កុំ​រំលង​ឲ្យសោះ

បានផុស

នៅ

ខេត្ត​ព្រៃវែង​ហាក់​នៅ​ឆ្ងាយ​ពី​ក្រសែ​ភ្នែកចាប់អារម្មណ៍​ពី​​​ភ្ញៀវ​ទេសចរ​ទៅកម្សាន្ត។ មិន​ដូច​បណ្ដា​ខេត្ត​ជាប់​សមុទ្រ និង​ខេត្ត​នៅ​តំបន់​ភាគ​ឦសាន​ តំបន់​ទេសចរណ៍​​ដែល​ល្បី​ជាង​គេនៅ​ព្រៃវែង​មាន​តែ​ពីរ​បី​កន្លែង​ដូចជា​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឈើ​កាច់​បាភ្នំ​ ក្រៅ​ពី​នោះ​មាន​ទួល​បារាយណ៍​អណ្ដែត​ដែល​ពលដ្ឋ​មាន​ជំនឿ​ទៅ​បន់ស្រន់ និង​បឹង​ស្នេហ៍​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​សត្វស្លាប។

បើ​តាម​ឯកសារ​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត ខេត្ត​ព្រៃវែង​មាន​តំបន់​ទេសចរណ៍​ជិត ១០ កន្លែង សម្រាប់ភ្ញៀវ​ទស្សនា​​។ តំបន់​ទេសចរណ៍​ទាំង​នោះ​មាន​ឈ្មោះ​ដូចជា៖

១/ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ (បាភ្នំ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាភ្នំ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​សក្ដានុពល​ជាង​គេ​បំផុត​នៅ​ខេត្ត​ព្រៃវែង។ ​អ្នក​ប្រវត្តិសាស្ត្រ​អះអាង​ថា ទីនេះ​ជា​ទឹក​ដី​រាជធានី​ខ្មែរ​ដំបូង​បង្អស់​ដែល​មាន​ឈ្មោះ​ថា «នគរភ្នំ​ ឬ​ហ៊្វូណន» ក្នុង​រជ្ជកាល​ព្រះ​បាទ ​ហ៊ុន ទៀន​ នា​សតវត្ស​ទី១​។ បរិយាកាសធម្មជាតិ ខ្យល់បរិសុទ្ធ ព្រៃឈើ និង វាលស្រែ​ពណ៌​ខៀវ​ស្រងាត់ជា​ផ្នែក​មួយ​​ទាក់ទាញ​ភ្ញៀវ​​មក​កម្សាន្ត​ទីនោះ​។ លក្ខណៈ​ពិសេស​មួយ​ទៀតគឺ រមណីយដ្ឋាន​នគរភ្នំជា​តំបន់​ស័ក្ដិសិទ្ធិ​ ហើយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​តែងតែ​រៀបចំ​ពិធី​​ឡើង​អ្នកតាមេសរ ជា​រៀងរាល់ឆ្នាំ​ដើម្បី​សុំសេចក្តីសុខ និង​ការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ។​

២/រមណីយដ្ឋាន​វប្បធម៌​បារាយ​អណ្តែត

ទួល​បារាយណ៍​អណ្តែត ឬ​ក៏គេច្រើនហៅថា ទួល​ព្រះអង្គបារាយណ៍អណ្តែត មាន​ទីតាំង​ស្ថិតនៅ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ចម្ងាយ​ប្រហែល​ ៣ គីឡូម៉ែត្រ ពី​រង្វង់​មូល​មិត្តភាព។

ទួលបារាយអណ្តែត

ទួលបារាយអណ្ដែត មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយទៅជា​ទីតាំង​មួយ​សម្រាប់​បន់ស្រន់ និង​ធ្វើ​ពិធី​សាសនា​ផ្សេង​ៗ​ព្រោះ​អ្នកស្រុក​ជឿ​ថា មាន​បារមី​ស័ក្ដិសិទ្ធិ។

៣/រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ព្រៃ​ដើម​ស្រុក

ប្រាសាទព្រៃដើមស្រុក

ប្រាសាទ​ព្រៃ​ដើម​ស្រុក ឬ​ប្រាសាទ​ព្រះធាតុ​រាជ គឺជា​ប្រាសាទ​បុរាណ​តែមួយគត់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដែល​នៅ​មាន​រូបរាង​មកទល់​បច្ចុប្បន្ន​។ ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល​។ ប្រាសាទ​បុរាណ​មួយ​នេះ ធ្វើ​ពី​ដីឥដ្ឋ និង​ថ្មភក់ មាន​សភាព​ទ្រុឌទ្រោម និង​មាន​ឬ​ស​ដើម​ជ្រៃ ព័ទ្ធ​តួ​ប្រាសាទ​។

៤/សារមន្ទីរ​ខេត្តព្រៃវែង

សារមន្ទីរ​ខេត្ត​ព្រៃវែងមាន​រក្សា​វត្ថុ​មាន​តម្លៃ​ជាច្រើន ដែល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​អាច​ចូល​ទស្សនា​និង​សិក្សា​ស្វែង​យល់​បន្ថែម។

៥/សួន​សត្វ​តាដា​តាយ៉ា

បើ​បាន​ទៅ​លេង​ខេត្តព្រែវែង ភ្ញៀវ​ទេសចរ​ក៏​មិន​​គួរ​​រំលង​ទស្សនា​សត្វ​កម្រច្រើន​ប្រភេទ​នៅ​សួន​សត្វ​តាដាតាយ៉ាប​ដែលមាន​មានទីតាំងស្ថិតនៅ ភូមិបាយ៉ាប ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ។

ទីលំហែកម្សាន្ត​ចុងប៉ម

ក្រៅពីនេះ​ខេត្ត​ព្រៃវែង​មាន​គោលដៅ​ទេសចរណ៍ទាក់ទាញ​​ចំនួន​៣ ទៀត គឺ​រមណីយដ្ឋាន​ស្ទឹង​ចារ រមណីយដ្ឋាន​ដី​ដុះ និង​ទី​លំហែ​កម្សាន្ត​ចុង​ប៉ម។

​ដោយឡែក​តំបន់​ធម្មជាតិ​ទួល​ព័ន្ធ​តាឡី​បឹង​ស្នេហ៍​ ត្រូវ​បាន​​រដ្ឋាភិបាល​កម្ពុជាសម្រេច​បង្កើត​ជា​តំបន់​ការពារធម្មជាតិ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ទួលព័ន្ធតាឡីបឹងស្នេហ៍ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង បន្ទាប់ពីតំបន់នោះសម្បូរទៅដោយសត្វស្លាបចម្រុះ ដែលមានភាពទាក់ទាញដល់វិស័យទេសចរណ៍៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៣ នាទី មុន

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំរោង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកក្រុង​បាត់ដំបង​ នៅរក្សាទម្លាប់និមន្តព្រះសង្ឃប្រោះព្រំទឹកតាមមុខផ្ទះមុនថ្ងៃចូលឆ្នាំ

វប្បធម៌ ជំនឿ២ ម៉ោង មុន

ថ្ងៃចូលឆ្នាំខ្មែរ ពុទ្ធសាសនិកគួរធ្វើរឿងនេះ ៥ យ៉ាង ដើម្បីជម្រះកម្មផល នាំបុណ្យចូលមក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិ អាមេរិក ចំនួន ២ ដែលលក់អាវុធឲ្យ តៃវ៉ាន់

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា អាចប្រើប្រាស់ភាសាបរទេសបានចំនួន ៦ភាសា

Sokha Hotels

ព័ត៌មានពេញនិយម