Connect with us

ព័ត៌មានជាតិ

ការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ នៅឃុំត្បូងក្រពើ បើករណីណាតឹងតែងខ្លាំង មានការអុជធូបស្បថ

បានផុស

នៅ

លោក គៀង សេងគី មេឃុំត្បូងក្រពើ នៃស្រុកសន្ទុក ខេត្តកំពង់ធំ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តកំពង់ធំ» នាព្រឹកថ្ងៃទី ២០ ខែមករានេះថា ក្នុងឃុំរបស់លោក បានបង្កើតគណៈកម្មការសម្របសម្រួល ដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលា​ការ ដោយនៅពេលប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងមកកាន់ឃុំ គឺគណៈកម្មការនេះ ត្រូវមានតួនាទីដោះស្រាយឲ្យគូភាគីទំនាស់ មានការស្រុះស្រួលគ្នា ពោលគឺមិនឲ្យមានអ្នកឈ្នះ ឬចាញ់ឡើយ តែចង់ឲ្យពួកគាត់ចេះទទួលស្គាល់កំហុស។

សម្រាប់ការដោះស្រាយ បញ្ហាទំនាស់ក្រៅប្រព័ន្ធតុលា​ការ នៅក្នុងឃុំត្បូងក្រពើនេះដែរ ក៏មានការលើកបង្ហាញអំពីបញ្ហាសាសនា និងថា នៅពេលមានទំនាស់ពិបាកដោះស្រាយ ក៏ត្រូវឲ្យភាគីជំលោះមានការស្បថ ផងដែរ។

លោក គៀង សេងគី មេឃុំត្បូងក្រពើ មានប្រសាសន៍បន្ថែមថា «ការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការនេះ នៅក្នុងឃុំខ្ញុំបាទនេះ គឺប្រជាពលរដ្ឋ ដែលដាក់ពាក្យបណ្ដឹងមក គឺភាគច្រើនយើងត្រូវតែសម្របសម្រួល ឲ្យគាត់ឲ្យសាសជានឹងគ្នា ភាគច្រើនគឺយើងមិនឲ្យគាត់ ឈ្នះឬចាញ់ទេ គឺភាគច្រើនឲ្យគាត់ចេះទទួលស្គាល់កំហុស ហើយយើងយកបែបសាសនា យកមកនិយាយជាមួយគាត់ផង នៅពេលដែលយើងសម្របសម្រួលគាត់ បើមើលករណីណា ដែលតឹងតែងមានអុជធូបស្បថ មានធ្វើស្អីៗ ដើម្បីឲ្យពួកគាត់អស់ចិត្តរៀងខ្លួន»។

បើតាមលោក គៀង សេងគី នៅក្នុងឃុំត្បូងក្រពើមានករណីជំលោះ ដែលបានដាក់បណ្ដឹងមកកាន់ឃុំចំនួនតែ ២១ ប៉ុណ្ណោះ ហើយត្រូវបានដោះស្រាយស្រុះស្រួលគ្នា បានយ៉ាងល្អ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម