ព័ត៌មានជាតិ
ជំនាញអគ្គិសនី ក៏ត្រូវប៉ាន់ទីផ្សារការងារ និស្សិតពូកែគណិត រូប មិនគួរមើលរំលង
ជំនាញវិស្វករអគ្គិសនី សិក្សាទៅលើ អេឡិចត្រូនិច ឌីជីថល សៀវគ្វីអគ្គិសនី អេឡិចត្រូនិច សូលីដស្តាត គមនាគមន៍ និង គ្រឿងយន្តប្រើថាមពល និងអគ្គិសនី មានតម្រូវការទីផ្សារការងារច្រើន ខណៈអ្នកសិក្សាក៏កំពុងកើនឡើង។
លោក សារិន សិរីវត្ថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៃវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានប្រាប់ថា និស្សិតដែលចង់រៀនជំនាញអគ្គិសនីវិស្វកម្ម ត្រូវមានមូលដ្ឋានពីកែខាងគណិតវិទ្យា រូបវិទ្យា មិនមានមានន័យថា គេតម្រូវនោះទេ ប៉ុន្តែប្រសិនបើគាត់ពូកែមុខវិជ្ជានេះគឺឆាប់ចាប់បានលឿន។
លោក សារិន សិរីវត្ថា បានឱ្យដឹងថា កំណើននិស្សិតចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបច្ចុប្បន្នក្រោយពីការប្រឡងបាក់ឌុប ឃើញមានសន្ទុះមានការកើនឡើងច្រើនបើធៀបនិងជំនាញផ្សេងៗ។
និស្សិតដែលបានបញ្ចប់ជំនាញនេះ អាចបម្រើការងារនៅរោងចក្រផលិតម៉ូទ័រ រោងចក្រចង្វាក់ផលិតកម្ម ខាងស្រាបៀ គ្រឿងកំប៉ុង ផលិតជីជាចង្វាក់ផលិតកម្ម។
ចំណែកនិស្សិតខាងបណ្ដាញ អាចធ្វើការនៅអគ្គិសនីកម្ពុជា ក្រុមហ៊ុនសាងសង់ និងការឌីសាញប្រព័ន្ធទឹកភ្លើង។ លោក សារិន សិរីវត្ថា អះអាងថា ឱកាសទីផ្សារការងារមានច្រើន ខណៈធនធានមនុស្សដែលសាលាបានបណ្ដុះបណ្ដាល មិនគ្រប់តម្រូវការទីផ្សារនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ