Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ នៅ​តំបន់សមុទ្រ ខ្យល់បោក​បក់ខ្លាំង រលកខ្ពស់ៗសូម​អ្នក​នេសាទ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន

បានផុស

នៅ

​​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​ម្ចាស់​នាវា​តាម​ផ្លូវ​សមុទ្រ​ទាំង​អស់​ឲ្យ​មា​ន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អាកាសធាតុ​មិនល្អ​ដែល​នឹង​បង្ក​ឲ្យ​មានខ្យល់បក់បោកខ្លាំងនិង​រលកខ្ពស់ៗងាយប្រឈមនឹងគ្រោះថ្នាក់ ។

ការណែនាំរបស់ក្រសួងសាធារណការ​ បានធ្វើឡើងដោយ​សារតែរដូវនេះ មានខ្យល់បក់បោកខ្លាំង​ពិ​សេស​នៅតំបន់មាត់សមុទ្រ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើ​ដំណើរ​តាម​នាវា​តាម​សមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះថ្ងៃទី១០ ខែធ្នូនេះ បានឲ្យដឹងថា យោងលើស្ថានភាពអាកាសធាតុបច្ចុប្បន្ន គឺនៅខេត្តតំបន់ឆ្នេរសមុទ្រ កំពុងមានខ្យល់បក់បោកខ្លាំង និង​រលក​សមុទ្រខ្ពស់ៗដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ដែល​​តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំង​អស់យកចិត្ត​ទុក​ដាក់ខ្ពស់ និង​បញ្ចៀស​នូវ​ហានិភ័យ​ដែលអាចកើតមានឡើង។

ក្រសួងសាធារណការ បានលើកឡើងថា «កន្លងមកមានម្ចាស់ទូកមួយចំនួនតូចពុំបានចូលរួមអនុវត្តទៅ​តាម​ការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ ដូច្នេះ ហើយទើបក្រសួងអំពាវនាវដល់​ម្ចាស់​ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងប្រជានេសាទទាំងអស់ ឱ្យបង្កើនការ​យក​ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់​ឧបករណ៍​សុវត្ថិភាព​ឱ្យបានគ្រប់គ្រាន់ទៅតាមចំនួន​អ្នកដំណើរ​ដែលមានដូចជា អាវពោង ពោងកង ពោងស ខ្សែពួរ ជា​ដើម ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុពេល​ធ្វើដំណើរតាមនាវានៅតាមសមុទ្រ»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម