Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​សំរោង ចុះ​ផ្សព្វ​ផ្សាយ​​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

បានផុស

នៅ

​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោក អ៊ុន សុភត្រ័ អភិបាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ ​បានចាត់​ឲ្យ​មន្ត្រី​រាជការ និង​មន្ត្រី​ជំនាញ​សុខាភិបាលក្រុង ដឹកនាំដោយលោក លោកស្រី ហេង សុជាតិ អភិបាល​រង​ក្រុង​សំរោង ​ដើម្បីបំពេញកិច្ចការផ្សព្វផ្សាយបន្ត និង​រំឭក​ឡើងវិញ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះកូវីដ-១៩​/Co​vid-19 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាព​ផ្សព្វផ្សាយ​ គឺ​អាជ្ញាធរ​បាន​ចុះ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាន ហាង​កាហ្វេ ផ្ទះ​សំ​ណាក់​ ជា​ដើម ដោយ​រំឭក​ អំពីវិធានការរបស់ក្រសួង សុខាភិបាល ដែល​ឲ្យ​ប្រជាពលរដ្ឋ ទាំងអស់ ​រក្សា​គម្លាត ​ពាក់​ម៉ាស លាងដៃជាមួយសាប៊ូ ឬ អាកុល ។

អាជ្ញាធរក្រុងសំរោង បានបញ្ជាក់ថា  ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន បាន​ចូលរួម​ជា​មួយ​អាជ្ញាធរ​យ៉ាង​យក​ចិត្ត​ទុកដាក់ ដោយបានអនុវត្តយ៉ាង​ប្រុងប្រយ័ត្ន​ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល។

គួរកត់សម្គាល់ថា មកទល់ពេលនេះ ក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ នៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ទោះបីខេត្ត​នេះ ពុំទាន់មានករណីឆ្លងចូល​សហគមន៍​ក៏ដោយ៕
 
អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម