Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើឱ្យបារាំងផ្តល់អាហារូបករណ៍ដល់នាយទាហាន បានបន្តការសិក្សានៅបារាំងបន្ថែមទៀត

បានផុស

នៅ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណ:កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើឱ្យរដ្ឋាភិបាលបារាំង ផ្ល់អាហារូបករណ៍ ដល់នាយទាហានរបស់មជ្ឈមណ្ឌលជាតិបានទៅបន្តការសិក្សាបន្ថែមនៅប្រទេសបារាំង លើវិស័យរក្សាសន្តិភាព។ ការស្នើសុំរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាបារាំងកាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើឱ្យរដ្ឋាភិបាលបារាំងបន្តផ្តល់ការហ្វឹកហ្វឺនក្នុងប្រទេសរយ:ពេលខ្លីលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រឿងផ្ទុះកម្រិត២ និងកម្រិត៣ ហ្វឹកហ្វឺនការដឹកជញ្ជូនគ្រឿងផ្ទុះ  វគ្គសង្កេតការណ៍សេនាធិការអង្គការសហប្រជាជាតិ និងសង្គ្រោះបឋម ជាពិសេស សិក្សាភាសាបារាំង ដើម្បីបង្កើនសមត្ថភាពមុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ  ក្នងតំបន់អាហ្វ្រិក  ដូចជានៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ម៉ាលី និងស៊ូដង់ខាងត្បូងជាដើម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀតថា ដើម្បីឲ្យវិស័យរក្សាសន្តិភាព ធានាសុខនិងសុវត្ថិភាព ហើយមានចីរភាពឆ្លើយតបតាមសភាពការណ៍ ដែលកាន់តែស្មុកស្មាញ និងស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ កិច្ចការប្រឈមនានា នៅតាមតំបន់បេសកកម្ម គឺទាមទារឲ្យកម្លាំងមួកខៀវទាំងអស់ ហ្វឹកហាត់គ្រប់ ជ្រុងជ្រោយទាំងចំណេះជំនាញ  សីលធម៌  គុណធម៌ សាមគ្គីភាព ភាតរភាព បទវិន័យនានា ភាសាបរទេស រួមមានបារាំងនិងអង់គ្លេស មុនចេញទៅបំពេញបេសកកម្ម។

លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចំពោះសំណើរបស់ លោក អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពខាងលើ គឺរដ្ឋាភិបាលបារាំង បានអនុវត្តតាំងពីមុនមកហើយ ហើយក៏នឹងបន្តផ្តល់ការហ្វឹកហ្វឺនលើជំនាញទាំងអស់នោះជាបន្តទៀត។ ចំពោះការផ្តល់អាហារូបករណ៍សម្រាប់នាយទាហានកម្ពុជាទៅបន្តសិក្សានៅប្រទេសបារាំងពីមុនមកក៏បានផ្តល់ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម