Connect with us

ព័ត៌មានជាតិ

មូលនិធិគន្ឋបុប្ផាកម្ពុជា បានទទួល និងផ្ទេរជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៦,៣ លានដុល្លារ និង ៥៦ ទ្វេលាន រៀល

បានផុស

នៅ

សេចក្ដីប្រកាសព័ត៌មាន ស្តីពី ថវិកាបរិច្ចាគដែលមូលនិធិគន្ឋបុប្ផាកម្ពុជាបានទទួល និងរដ្ឋរជូនបន្ទីរពេទ្យគន្ធបុប្ផា ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ បានបង្ហាញថា សម្រាប់ឆ្នាំ ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦ ៣១៨ ៤៦៥ ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល ដោយរួមបញ្ចូលទាំងថវិកាបរិច្ចាគចំនួន ១ ៤៧៤ ៥៥៨ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) និងថវិកាទទួលបានពីហិបបរិច្ចាតនៅតាមទីតាំងសំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសបានបញ្ជាក់បន្តថា ក្នុងពេលជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកា ចំនួន ៤ ៥២១ ៦៣០ ដុល្លារអាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ឆាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ចំពោះការបន្តគាំទ្រ និងបរិច្ចាគ ថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្ដលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជា សមាជិកដែលរួមមាន៖ ១. សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ឬ ៥ ០០០(ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ២. សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ ៦០ ០០០ (ហុកសិបពាន់) រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្ដាធនាគារដៃគូ ដែលរួមមាន ធនាគារ Canadia ធនាគារ ACLEDA ធនាគារ ABA ធនាគារ Chip Mong ធនាគារ Wing ធនាគារ Sathapana ពនាគារ J Trust Royal និង ភ្នាក់ងារ True Money ឬធ្វើការទំនាក់ទំនងមកកាន់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈទូរសព្ទ ០៦១ ៧០១ ១១១។

គួរបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ពិនី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៨ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៨ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម