Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ​ មាន​តំបន់ទេសចរណ៍​ចំនួន​១០កន្លែង​ ដែល​មានសក្តា​នុពល​ទាក់ទាញខ្លាំង

បានផុស

នៅ

ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ លោក ឈូក ប៊ុនថន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន “ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត”  ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ថា នៅទឹកដីខេត្តតាកែវ មានតំបន់ទេសចរណ៍ចំនួន ១០ កន្លែង ដែលមានសក្តានុពល និងកំពុងទាក់ទាញភ្ញៀវទេចរណ៏យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ ភ្នំដា ជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ភ្នំជីសូ ជាតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ទន្លេបាទី ភ្នំតាម៉ៅ ភ្នំខ្លែង ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ភ្នំជីរពេជ្រ ជាតំបន់រមណីយដ្ឋានទេសចរណ៍ សិប្បនិមិត្ត ជ្រោះផ្អោង ជារមណីយដ្ឋានធម្មជាតិ ដែលតំបន់នេះដំបូងឡើយល្បីអំពីត្បូង កំពូលពេជ្រ ជារមណីយដ្ឋាន ធម្មជាតិកែច្នៃ ស្ថិតនៅក្នុងឃុំត្រពាំងក្រញូងស្រុកត្រាំកក់ ត្រីមាស ស្ថិតនៅក្នុងឃុំត្រពាំងក្រញូងស្រុកត្រាំកក់ដូចគ្នា ភ្នំពុទ្ធគិរី ឬហៅថាភ្នំព្រះច្រើន។

របាយការណ៍របស់ក្រុមប្រឹក្សាខេត្តបានឲ្យដឹដែរថា ខេត្តតាកែវមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើនកន្លែង។ 

ក្នុងនោះប្រាសាទបុរាណមិនទាន់បានរៀបចំស្តារ និងអភិវឌ្ឍន៍ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ចំនួន០២កន្លែង សារមន្ទីរមាន០២កន្លែង មណ្ឌលកម្សាន្តមានមួយកន្លែង និងមណ្ឌលឧក្រិដ្ឋកម្មចំនួន០១កន្លែង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម