Connect with us

ព័ត៌មានជាតិ

គម្រោងបញ្ជូនពលករខ្មែរMOUទៅធ្វើការនៅថៃត្រូវបានពន្យារពេលដោយសារជំងឺអូមីក្រុង​

បានផុស

នៅ

គម្រោង​ប​ញ្ជូន​ពលករ​ខ្មែរ​MOU​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ នៅក្នុង​ខែមករា​នេះ ​ត្រូវបានពន្យារ​ពេល​ដោយសារ​ការ​រាតត្បាត​ជំងឺ​អូ​មី​ក្រុង​។​

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​​ បានឱ្យដឹង​ថ្ងៃទី​២១​ ខែមករា​នេះ​ថា​ តា​មគម្រោ​ង​នៅ​ចុងខែ​មករា​ឆ្នាំ​២០២២​នេះ ​យើង​គ្រោង​នឹង​ប​ញ្ជូន​ពលករ​MOU​ទៅធ្វើ​ការនៅ​ប្រទេស​ថៃ​ប្រមាណ​ពី​២​ទៅ​៣​ពាន់​នាក់​។​ ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល​វិញ​ដោយសារ​ប្រទេស​ថៃ​មាន​បញ្ហា​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ប្រភេទ​អូ​មី​ក្រុង​ ពិសេស​នៅ​កន្លែង​ដែល​ពលករ​ត្រូវធ្វើច​ត្តា​ឡី​ស័ក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​«គម្រោង​ប​ញ្ជូន​ពលករ​នៅតែ​ដដែល​ទេ​ គ្រាន់តែ​រាង​យឺត​បន្តិច​ ដោយសារ​តំបន់​ដែល​សម្រា​ប់​ទុក​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​មាន​ឆ្លង​ជំងឺ​អូ​មី​ក្រុង​។ ​អីចឹង​ផែនការ​របស់យើង​គឺ​នៅ​ដដែល​ទេ​ ហើយ​ពលករ​ដែល​ត្រូវ​ប​ញ្ជូន​ទៅ​នៅ​ចុង​ខែម​ករានេះ​ យើង​នឹង​យក​ទៅ​បញ្ចូល​នៅ​ដើមខែ​ក្រោយ​វិញ​»​។​

បើតាម​លោក អន​ ប៊ុន​ហាក់ ពលករ​MOU​ដែល​នឹង​ប​ញ្ជូ​នទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នៅ​ខែ​ក្រោយនេះ​មាន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ​ដោយ​ពួក​គាត់​ធ្វើ​ទៅលើ​វិស័យ​សំណង់ ផ្នែក​ចំណីអាហារ​និង​គ្រឿង​សមុទ្រ​ជាដើម​។​

លោក អន ប៊ុន​ហាក់ បាន​បន្តថា ​កា​រប​ញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នេះ ​រដ្ឋាភិបាល​ថៃ​បាន​តម្រូវឱ្យ​និយោជក​ថៃ​ត្រូវ​ទិញ​ប័ណ្ណធានា​រ៉ាប់រង​សម្រាប់​ទុក​ចំណាយ​ទៅលើ​ការព្យាបាល​ពេល​ដែល​ពលករ​ខ្មែរ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ព្រោះថា ​រាល់​ការព្យាបាល​ជា​បន្ទុក​របស់​និយោជក​ទាំង​ស្រុង​។​

លោក​បាន​បន្តទៀត​ថា ព​លករ​ខ្មែរ​ដែល​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវមាន​លក្ខខណ្ឌមួយចំនួន​ដូចជា ​ត្រូវមាន​កាត​ចាក់​វ៉ាក់សាំងធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​រយៈពេល​៧២​ម៉ោង​តាម​ម៉ាស៊ីន​PCR ​ឬ​តេស្ត​រហ័ស​ដែល​ធ្វើដោយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បញ្ជាក់​វិញ្ញាបនបត្រ​ថា​ មិនមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ពេល​ទៅដល់​ព្រំដែន​ពលករ​ខ្មែរ​ដែល​ចាក់​វ៉ាក់សាំង​២​ដូ​ស​រួចហើយ​ត្រូវធ្វើ​ច​ត្តា​ឡ័​ស័ក​រយៈពេល​៧​ថ្ងៃ​ហើយ​ពលករ​ដែល​អត់​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ថ្ងៃ​។​

បើតាម​ការប៉ាន់ស្មាន​ប​ច្ចុ​ប្បន្ន​នេះ​ប្រទេស​ថៃ​ត្រូវការ​ពលរ​បរទេស​ចំនួន​៤២០.០០​នាក់ដែល​ភាគ​ច្រើន​ក្នុង​ការងារ​សំណង់ រោងចក្រ និង​ឧស្សាហកម្ម​អាហារ​សមុទ្រ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម