Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកំពង់ស្ពឺ ណែនាំរថយន្តពាក់ស្លាកលេខ នគរបាល និងបិទស្លាកនគរបាលជាតិ​មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធនិងកែចង្កូត​

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ​បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ត្រូវ​ត្រួតពិនិត្យ​រថយន្ត​ដែល​មាន​ចង្កូត​ឆ្វេង និង​ច​ង្កូត​ស្តាំ ដែល​ពាក់​ស្លាក​លេខ នគរបាល និង​បាន​បិទ​ស្លាក​(Logo)​នគរបាលជាតិ ដែល​បម្រើ​ការងារ​ជូន​អង្គ​ភាពមិន​ស្រប់ច្បាប់​ ឱ្យធ្វើ​ការកែតម្រូវ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង និង​ធ្វើការ​បង់ពន្ធ និង​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់ និង​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។​ ការណែនាំ​នេះ​ បានធ្វើ​ឡើង​នៅ​ថៃ្ង​ទី​២១ ខែមករា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​តាមប្រព័ន្ធ​វីដេអូ​ហ្សូ​ម Zoom meeting ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន បាន​មានប្រសាសន៍​បន្តថា​ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​បាន​លើកលែងពន្ធ​ជា​បន្ទុក​របស់​រដ្ឋ លើ​មធ្យោបាយ​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ស្លាក​លេខនគរបាលជាតិ និង​មានការ​រៀបចំ​តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ​បាន​បន្តទៀតថា ក្នុងនោះផងដែរ​ក៏មាន​មធ្យោបាយ​មួយចំនួន​ជា​កម្មសិទ្ធិឯកជន ប៉ុន្ដែ​ត្រូវបាន​ប្រើប្រាស់​និង​សុំ​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋដោយ​យល់ព្រម​ចុះបញ្ជី​និង​ផ្ដល់ជូន​រដ្ឋ​ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុង​អង្គភាព​រដ្ឋ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន បានថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​អស់លោក​ដែល​បានរួម​ចំណែក​ក្នុងការបញ្ចូល​ទ្រព្យ​ផ្ទាល់ខ្លួន​មកជា​ទ្រព្យ​អង្គភាព​(​ទ្រព្យ​រដ្ឋ​) ។ លើសពីនោះ​លោក​ស្នងការ​បាន​ណែនាំ​ចំពោះ​មធ្យោបាយ​ដែល​បាន​បំពាក់​លេខ​នគរបាល​ជាតិ​ ត្រឹមត្រូវ​ និង​មាន​ក្នុង​បញ្ជី​រដ្ឋ ប៉ុន្ដែ​ជា​រថយន្ដ​ចង្កូត​ស្ដាំ​សូម​យកទៅ​ធ្វើ​ការកែ​ចង្កូត​មក​ឆ្វេង​តាម​ស្ដង់ដារ​នៃ​ការ​ធ្វើចរាចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីតាំង​ក្រុមហ៊ុន​ដែល​ទទួលស្គាល់​និង​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ​ត្រឹមត្រូវ​។​

លោកស្នងការ​បាន​សង្ក​ត់​ធ្ងន់​ថា តាម​គោលការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ រថយន្តដែល​បំពាក់​ស្លាក​លេខ​នគរបាលជាតិ ក្លែងក្លាយ និង​មិនមាន​ក្នុង​បញ្ជី ​ឬ​ជា​រថយន្ដ​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ នៅពេល​ខាងមុខនេះ សមត្ថកិច្ចគយ​នឹងបង្ក្រាប ​និង​យក​រថយន្ដ​នោះ​ទៅ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​មិន​អនុញ្ញាតអោយ​មានការបង់ពន្ធ​ឬ​កែ​ចង្កូត​ទេ​។​

លោកស្នងការ​ណែនាំ​ឱ្យ​បន្ដ​ផ្សព្វផ្សាយ​ឱ្យបាន​ដល់​មន្ដ្រីក្រោមឱវាទ​ដែល​កំពុងតែ​ប្រើប្រាស់​រថយន្ដ​ចង្កូត​ស្ដាំ​និង​គ្មាន​ពន្ធ​នាំចូល​សូម​រួសរាន់​ទៅ​បង់ពន្ធ​និង​កែ​ចង្កូត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៨ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៦ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៨ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម