Connect with us

ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមទៅចាក់ឲ្យបានគ្រប់គ្នា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា។

ការអំពាវនាវនេះ គ្រាដែលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោក Park Heung Kyung ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា អមដំណើរដោយ​លោកអភិបាលខេត្តរតនគិរី​ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារគាំពារមាតា និងទារក នៃមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងក្នុងពិធីនោះថា អគារគាំពារមាតា និងទារក ដែលកំពុងបញ្ចុះបឋមសិលា សាងសង់នៅពេលនេះ នឹងលេចជារូបរាងឡើង ក្នុងពេលដ៏ឆាប់ខាងមុខ គឺជាចំណងដៃរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាជន នៅក្នុងខេត្តរតនគីរី ដែលនឹងចូលរួមចំណែក ក្នុងការផ្តល់សេវាសុខភាពមាតា ទារក និងកុមារកាន់តែល្អប្រសើរ ថែមទៀត។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពស៊ាំ ក្នុងសហគមន៍ និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ។

លោក​ ម៉ម ប៊ុនហេង ក៏បានសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋាភិបាលកូរ៉េ អង្គការ KOICA ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាដល់វិស័យសុខាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ ផ្តល់សេវាជូនប្រជាពល​រដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបាននូវការផ្តល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម