Connect with us

ព័ត៌មានជាតិ

កម្ពុជានៅសល់ភូមិ ៣៥០ ទៀតមិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា រហូតមកដល់ពេលនេះមានភូមិចំនួន ៣៥០ ភូមិទៀតក្នុងចំណោម​ភូមិប្រមាណជាង ១៤ ០០០ភូមិ នៅទូទាំងប្រទេស នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍នៅថ្ងៃទី២២ មករា នេះថា ឆ្នាំ២០២១ មានភូមិចំនួន២១០ភូមិប៉ុណ្ណោះ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែនៅពេលយើងបានសិក្សាស្រាវជ្រាវឡើងវិញចំនួនភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ បានកើនឡើងរហូតដល់ទៅ៣៥០ភូមិ ហើយភូមិទាំងនោះជាភូមិថ្មីៗ​ដែល​ទើបតែបាន​បង្កើត។

លោកបានបន្តថា ភូមិចំនួន៣៥០នោះនៅមិនទាន់ភ្ជាប់ជាមួយបណ្តាញជាតិ ដោយសារភូមិទាំងនេះជាភូមិបណ្តែតទឹក ភូមិនៅលើកោះ ភូមិមិនមានផ្លូវធើ្វដំណើរ ភូមិមានផ្លូវពិបាកធ្វើដំណើរ និងភូមិលិចទឹកនៅរដូវវស្សា។

ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងនោះក៏មានអគ្គិសនីប្រើប្រាស់ដែរដូចជាប្រើប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ និងប្រភពថាមពលកកើតឡើងវិញផេ្សងទៀតផងដែរដូចជាថាមពលពន្លឺព្រះអាទិត្យ ជីវម៉ាស ជីវឧស្ម័ន ថាមពលអាគុយ តាមគោលដៅរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម